១.សរសើរហើយអរព្រះគុណ ព្រះអង្គដែលមានគុណធ្ងន់
ទ្រង់ប្រោសជនគ្រប់សាសន៍ឱ្យរស់ឡើង សរសើរកោយច្រៀងតម្កើង
ព្រះអង្គទ្រង់ឫទ្ឋិរុងរឿង ដួងចិត្តយើង ថ្វាយដល់ម្ចាស់ជីវិត។
២.សរសើរព្រះគុណព្រះអង្គ ទ្រង់ស្មោះយាងមកស្រោចស្រង់
ដ្បិតព្រះអង្គទ្រង់ជាព្រះដ៏ពិត ទ្រង់មានព្រះទ័យអាណិត
យាងមកហើយគង់ជាប់ស្និទ្ឋ ធ្វើជាមិត្ត នឹងយើងអ្នកមានបាប។
៣. សរសើរហើយអរព្រះគុណ ព្រះទ័យស្រឡាញ់ទន់ភ្លន់
ទ្រាំអត់ធន់នឹងយើងជាដរាប រាជ្យទ្រង់មានតែសន្តិភាព
ឋិតថេរនៅជាដរាប យើងឈ្នះបាប ហើយមានជីវិតថ្មី។
0 មតិយោបល់:
Post a Comment