១ តើឱ្យខ្ញុំថ្លែងពីអ្វីទៀត (ទំនុកខ្មែរបរិសុទ្ធ)





១. តើ ឱ្យខ្ញុំថ្លែងពីអ្វីទៀត ទោះមានអណ្ដាត មួយពាន់ក៏មិនល្មម

ថ្លែងពីទ្រង់ ឱ្យស្មើនឹងភាពឧត្តម នៃទ្រង់ជាម្ចាស់យើងខ្ញុំ ជាម្ចាស់លើគ្រប់ទាំងអស់។



២. មើល ផ្ទៃមាឃឥតមានព្រំដែន ហ្វូងផ្កាយសល់សែន ភ្លឺចាំពីឋានខ្ពស់

ទ្រង់បង្កើត ហើយទ្រង់គ្រប់គ្រងទាំងអស់ បើខ្ញុំប្រៀបធៀបរបស់ យល់ជាក់ថាទ្រង់អស្ចារ្យ។



៣. តើ ឱ្យខ្ញុំប្រៀបផ្ទឹមម្ដេចបាន រកព្រះណាគ្មាន ដូចទ្រង់គ្រប់ចេស្ដា

ភាពបរិសុទ្ធ សុចរិតឥតល្អៀងឡើយណា ព្រះទ័យស្រឡាញ់មេត្តា ប្រោសលោះខ្ញុំដោយព្រះគុណ



៤. ខ្ញុំ មិនអាចទ្រង់ប្រៀបទ្រង់បានទេ ដ្បិតខ្ញុំគ្រាន់តែ ជាដីដែនទ្រង់សូន

ជាប់មានបាប តែទ្រង់រើសឡើងជាកូន ស្គាល់ទ្រង់ជាក់ច្បាស់ក្នុងខ្លួន

ដោយព្រះវិញ្ញាណសម្ដែង។


ចែករំលែក:

0 មតិយោបល់:

Post a Comment