១. សូមថ្វាយព្រះពរ ដ៏បវរមហាជោគជ័យ យើងគ្រីស្ទជនទាំងប្រុសស្រី សូមថ្វាយដោយស្មោះស (ស្ទួន)
ឱ! ព្រះយេស៊ូវ យើងខ្ញុំថ្វាយដោយអំណរ ដ្បិតទ្រង់បានស៊ូប្ដូរ ជាប់ឆ្កាងជួសយើងជាក់ច្បាស់។
២. ព្រះលោហិតទ្រង់ ហូរខ្ចាយដរាបដល់ក្ស័យ លោះបាបមនុស្សក្នុងលោកិយ គ្រប់ពូជគ្រប់ជាតិសាសន៍ (ស្ទួន)
ដ្បិតទ្រង់ស្រឡាញ់ ដល់យើងខ្ញុំជាខ្លាំងណាស់ ព្រះទ័យមិនប្រែផ្លាស់ ចោលយើងឱ្យរងវេទនា។
៣. ទូលព្រះបង្គំ រូបយើងខ្ញុំគ្រប់ៗប្រាណ សូមលើកហត្ថាឡើងថ្កាន ក្រាបប្រណម្យវន្ទា(ស្ទួន)
ថ្លែងអរព្រះគុណ ធ្ងន់វិសេសឥតឧបមា ព្រះតេជះឫទ្ធា សូមបានថ្កុំផ្កើងរុងរឿង ។
៤. សូមរាជ្យទ្រង់បាន គ្រប់គ្រងដោយឫទ្ធិចេស្ដា ហើយទ្រង់ក៏ជាសិរីសា គ្រប់គ្រងដឹកនាំយើង (ស្ទួន)
ទ្រង់នឹងធ្វើទោស ដល់លោកិយដោយសារភ្លើង ចំណែកឯពួកយើង ទ្រង់បានប្រោស់លោះរួចហើយ។
៥. ទូលព្រះបង្គំ យើងខ្ញុំសូមថ្វាយព្រះពរ ថ្វាយសិរីរុងរឿងបវរ ព្រះជន្មអស់កល្បអើយ (ស្ទួន)
សូមរាជ្យព្រះអង្គ ឆាប់មកដល់កុំយូរឡើយ ខ្មាំងបៀតបៀនមិនស្បើយ ដល់យើងខ្ញុំជាខ្លាំងណាស់។
0 មតិយោបល់:
Post a Comment