២០ ព្រះអង្គជាម្ចាស់នៃឋានសួគ៍
១. ឱ! ពួកមនុស្សជាតិនៅផែនដីអើយ ចូរកុំកន្តើយនឹងព្រះជាម្ចាស់
បន្លឺសំឡេងឱ្យលាន់ឮច្បាស់ ពោលសរសើរព្រះសន្តវិសុទ្ឋ ។
២. ចូរប្រគុំបទថ្មីនិងច្រៀងថ្វាយ ដល់ព្រះពណ្ណរាយដោយស្មោះបំផុត
និងលើកតម្កើងព្រះនាមបរិសុទ្ឋ ប្រគុំថ្វាយបទរុងរឿងសួស្តី ។
៣. ចូរឱ្យអស់មនុស្សសាសន៍ផងនានា ដើរតាមមាគា៍សិរីជោគជ័យ
ហើយស្គាល់ស្នាព្រះហស្តអស្ចារ្យក្រៃ ដែលមនុស្សលោកិយធ្វើពុំដូចទ្រង់ ។
៤. ទ្រង់បានបង្កើតមេឃនិងផែនដី មនុស្សក្នុងលោកិយនិងសព្វអ្វីផង
ដោយសារអំណាចឫទ្ឋីព្រះអង្គ គឺមានតែទ្រង់ជាម្ចាស់សួគា៍ ។
៥. ឱ! ប្រជាជនក្នុងសាកលលោក ចូរថ្វាយជ័យជោគប្រសើរមហិមា
ចូរកោតសរសើរព្រះម្ចាស់សួគា៍ ទ្រង់មាននាមាឧត្តមអស្ចារ្យ ។
៦. ទ្រង់នឹងតាំងរាជនគរទ្រង់ឡើង យើងស្រែកទ្រហឹង ទាំងប្រកាសថា
ព្រះអង្គគ្រប់គ្រងអស់ទាំងមនុស្សា សត្វគ្រប់រូបាដោយក្តីសប្បុរស ។
0 មតិយោបល់:
Post a Comment