៣១ ចម្រៀងនៃសេចក្ដីស្រឡាញ់

១. ខ្ញុំសែនស្រឡាញ់ ព្រះវរបិតា មានគ្រប់ចេស្ដា
មានគ្រប់ចេស្ដា បង្កើតលោកិយ ។
ទ្រង់ចាត់ព្រះបុត្រ យេស៊ូវថ្លាថ្លៃ យាងមកលោកិយ
ប្រោសជនប្រុសស្រី ឱ្យរួចជីវ៉ា ។


២. ខ្ញុំសែនស្រឡាញ់ ព្រះរាជបុត្រា ទ្រង់ស៊ូមរណា
ប្ដូរព្រះជីវ៉ា ដោយព្រោះរូបខ្ញុំ ។
ទ្រង់បានបង្រៀន ទូន្មានណែនាំ ដាស់តឿនយើងខ្ញុំ
នាំផ្លូវយើងខ្ញុំ ទៅសួគ៌វិមាន ។


៣. ខ្ញុំសែនស្រឡាញ់ អង្គព្រះវិញ្ញាណ ទ្រង់លោមកម្សាន្ត
ទ្រង់លោមកម្សាន្ត ហើយស្អាងចិត្តខ្ញុំ ។
ទ្រង់មានចេស្ដា បារមីឧត្តម ទ្រង់កែចិត្តខ្ញុំ
ដែលខូចខ្ទេចខ្ទាំ ឱ្យល្អពិសិដ្ឋ ។


៤. ខ្ញុំសែនស្រឡាញ់ ព្រះបន្ទួលពិត បន្ទួលជីវិត
បន្ទួលព្រះពិត ដាស់តឿនទូន្មា្មន ។
ខ្ញុំអានគម្ពីរ ហើយអធិស្ឋាន ដើរតាមលំអាន
តាមការបង្រៀន ពីព្រះឧត្តម ។


៥. ខ្ញុំសែនស្រឡាញ់ ពួកក្រុមជំនុំ ដែលថ្វាយបង្គំ
ដែលថ្វាយបង្គំ ចំពោះព្រះពិត ។
ពួកយើងបរិសុទ្ធ ប្រកបជិតស្និទ្ធ ស្រឡាញ់ព្រះពិត
ស្រឡាញ់ព្រះពិត ហើយតម្កើងទ្រង់ ។


៦. ខ្ញុំសែនស្រឡាញ់ អស់ទាំងមនុស្សផង ចង់ជួយចម្លង
ឱ្យរួចចំណង ដល់ទីសង្រ្គោះ ។
ខ្ញុំធ្វើបន្ទាល់ ពីព្រះដ៏រស់ នាំគ្នាជាស្មោះ
ជឿព្រះដ៏រស់ គឺព្រះយេស៊ូវ ៕
ចែករំលែក:

0 មតិយោបល់:

Post a Comment