៣៤ ចម្រៀងនៃពួកឋានសួគ៌


១. យើងជាពួកសាសន៍នៃឋានសួគ៌ (ស្ទួន) បានរាប់ជាគួរ នឹងទទួលសិរីល្អ
នាឋានរុងរឿង បវរថ្កុំថ្កើង ព្រះគ្រីស្ទទ្រង់ស្មោះសរ លះបង់ព្រះជន្ម
យកព្រះលោហិតប្ដូរ លោះហើយនាំយើងចរទៅឋានខ្ពស់ អឺ អឺ .... អឺយ ។

២. នៅជុំវិញបល្ល័ង្កឧត្តម (ស្ទួ​ន) យើងនឹងហែហម ច្រៀងថ្វាយជ័យព្រះទ្រង់យស ទ្រង់ឈ្នះមច្ចុរាជ ហើយរស់ឡើងវិញ ដើម្បីជួយរំដោះ ស្រេចលើទ្រង់ហើយ
ខាងសេចក្ដីសង្រ្គោះ ដ្បិតព្រះអង្គសន្ដោសដោយសាទរ អឺ អឺ .... អឺយ ។

៣. សូរសៀងតន្រ្តីសួគ៌ប្រគំ (ស្ទួន) យើងច្រៀងភិរម្យ ទាំងយប់ថ្ងៃឥតឈប់ឈរ
ច្រៀងថាហាលេ ហាលេលូយ៉ា សូមថ្វាយសិរីល្អ ទាំងរាជ្យ ចេស្ដា
ឥតមានការផ្លាស់ប្ដូរ យើងច្រៀងថ្វាយព្រះពរស្រីសួស្ដី អឺ អឺ .... អឺយ ។

៤. ពេលនេះយើងខ្ញុំសូមច្រៀងថ្វាយ (ស្ទួន) អង្គព្រះពណ្ណរាយកាលយើងនៅក្នុងលោកិយ
ច្រៀងសរសើពី ព្រះអង្គមានគុណ ធ្ងន់លើសហួសនិស្ស័យ សូមឆាប់យាងមក
ស្រង់យើងខ្ញុំឡើងខ្មី យើងនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ អឺ អឺ .... អឺយ ។


ចែករំលែក:

0 មតិយោបល់:

Post a Comment