៣៣. ទ្រង់វិសេសណាស់ដល់ខ្ញុំ


១. ព្រះអម្ចាស់ទ្រង់វិសេសណាស់ដល់ខ្ញុំ គ្មានអ្វីធំដែលឱ្យខ្ញុំទុកស្មើព្រះអង្គ
ទ្រង់ស្រឡាញ់ហើយលោះខ្ញុំពីទោសផង ក៏បានសងដោយព្រះលោហិតដោយបរិសុទ្ធ

២. ព្រះអង្គទ្រង់មានព្រះគុណយ៉ាងវិសេស ខ្លាំងដល់ម្ល៉េះគឺទ្រង់លះមកសុគត
ប្រោសជីវិតខ្ញុំត្រូវស្លាប់ឱ្យរួចផុត ញែកបរិសុទ្ធទាំងរក្សាមិនឱ្យមានហ្មង

៣. ទ្រង់មិនដែលប្រកាន់ទោសពេលខ្ញុំខុស ជ្រុលលើសលោះដល់ដួលចុះឥតប៉ុនប៉ង
តែងនៅអែបលូកហត្ថាលើកត្រកង គ្មានមិត្តផងដែលវិសេសដូចទ្រង់ឡើយ

៤. បន្ទួលទ្រង់ផ្អែមពិរោះដល់ខ្ញុំណាស់ សន្យាច្បាស់បើខ្ញុំលះតាមទ្រង់ហើយ
តាំងខ្ញុំឱ្យបានឡើងជាកូនព្រះអើយ មិនគួរឡើយតែព្រះអង្គទ្រង់ប្រោសមេត្តា

៥. អើព្រះគ្រីស្ទពិសេសម្ល៉េះដល់ចិត្តខ្ញុំ គឺជាភ្នំកំផែងជុំរាំងការពារ
ព្រះគុណទ្រង់វិសេសហួសខ្ញុំពណ៌នា ព្រះអង្គជាម្ចាស់ហើយតួសេចក្ដីស្រឡាញ់ ។


ចែករំលែក:

0 មតិយោបល់:

Post a Comment