១៧ ចម្រៀងនាងម៉ារីយ៉ា
១. វិញ្ញាណខ្ញុំសុំលើកតម្កើង ព្រះដ៏រុងរឿងម្ចាស់លោកា
ចិត្តខ្ញុំត្រេកអរឥតឧបមា នឹងការសង្រ្គោះនៃម្ចាស់ថ្លៃ។
២. ព្រះជាអម្ចាស់ថ្លៃឧត្តម ទតមើលមកខ្ញុំរាល់យប់ថ្ងៃ
ជាអ្នកបម្រើដ៏ក្រក្រី ទ្រង់ប្រោសប្រណីជួយសង្រ្គោះ។
៣. អំណើះតទៅគ្រប់សម័យ មនុស្សក្នុងលោកិយនេះទាំងអស់
តែងពោលសរសើរខ្ញុំដោយស្មោះ ថាមានកេរ្ដិ៍ឈ្មោះភព្វវាសនា។
៤. ព្រះអង្គមានឫទ្ឋិលើសជាងស្ដេច ទ្រង់បានសម្រេចការអស្ចារ្យ
សង្រ្គោះរូបខ្ញុំដោយមេត្តា ព្រះអង្គពិតជាសន្តវិសុទ្ឋ។
៥. មេត្តាករុណានៃព្រះអង្គ ល្អល្អះត្រចង់ប្រសើរផុត
ប្រោសប្រណីអស់អ្នកក្រខ្សត់ មានចិត្តអំណត់ចេះកោតខ្លាច។
៦. ព្រះអង្គកំចាត់ជនឆ្មើងឆ្មៃ ដកសិទ្ឋិពីដៃអ្នកកោងកាច
លើកជនសុភាពឱ្យអង់អាច ឱ្យកាន់អំណាចមានសីលធម៍។
៧. ព្រះអង្គជាម្ចាស់បានប្រទាន ដល់អ្នកស្រេកឃ្លានហើយទ័លក្រ
ទ្រង់ដេញអ្នកមានអមនុស្សធម៍ ឲ្យចាកចេញចរដៃទទេ។
៨. ព្រះអង្គលើកស្ទួយជួយរំដោះ កូនចៅទាំងអស់ឥតសល់ទេ
ព្រោះទ្រង់នឹកចាំមិនភ្លេចគេ ព្រះទ័យរិះរេជួយសង្រោះ។
៩. តាមព្រះបន្ទួលដ៏ប្រពៃ ថានឹងប្រណីបុព្វបុរស
លោកអ័ប្រាហាំព្រមទាំងអស់ ពូជពង្សរបស់លោករៀងទៅ។
0 មតិយោបល់:
Post a Comment