១. ឱ!ព្រះយេស៊ូវអើយ ទ្រង់ជាព្រះអង្គសង្គ្រោះ (ស្ទួន)
ទ្រង់មានព្រះនាមឧត្តមស័ព្ទពិរោះ ប្រោសលោះមនុស្សគ្រប់គ្នា (ស្ទួន)
២. ដោយសារព្រះគុណទ្រង់ យើងខ្ញុំបានជាអ្នកជា (ស្ទួន)
ហើយបានធ្វើជាកូនព្រះវបិតា រាប់ជាអ្នកសុចរិត (ស្ទួន)
៣. ទ្រង់មានក្ដីសប្បុរស ស្រឡាញ់មេត្តាអាណិត (ស្ទួន)
អត់ទោសបាបយើងឱ្យរួចគង់ជីវិត ថ្វាយចិត្តពឹងព្រះអង្គ (ស្ទួន)
៤. ដោយពឹងអាងព្រះនាម យើងបានសម្រេចបំណង (ស្ទួន)
សូមអ្វីនោះបានសម្រេចដូចចិត្តប៉ង ការល្បងយើងបានឈ្នះ (ស្ទួន)
0 មតិយោបល់:
Post a Comment