៤ ដោយព្រះហឫទ័យស្នេហ៍



១. ព្រះដ៏គង់នៅ អស់កល្បជានិច្ច នាមល្បី

គឺអង្គម្ចាស់ថ្លៃ ព្រះបិតា ព្រះរាជបុត្រ

អង្គព្រះវិញ្ញាណ ទាំងបីជាអង្គបរិសុទ្ធ

ព្រះទ័យមោះមុត ស្នេហ៍យើងឥតអ្វីផ្ទឹមបាន ។



២. ព្រះវរបិតា ដែលគង់នៅនាឋានសួគ៌

ទ្រង់បានស្រឡាញ់ មនុស្សលោកគ្មានទីបំផុត

ដោយព្រោះស្រឡាញ់ មនុស្សលោកគ្មានទីបំផុត

ទ្រង់ចាត់រាជបុត្រ ឱ្យមកដោះមនុស្សគ្រប់គ្នា ។



៣. ព្រះយេស៊ូវគ្រីស្ទ ជាអង្គព្រះរាជបុត្រា

មកក្នុងលោកា ប្រោសមនុស្សឱ្យរួចពីស្លាប់

អ្នកណាជឿទ្រង់ រួចទោសហើយ ក៏មានច្បាប់

ដ្បិតព្រះទ្រង់រាប់ អាចចូលដល់ឋានបិតា






៤. រីព្រះវិញ្ញាណ ទ្រង់សោតក៏មានកិច្ចការ

ជួយមនុស្សគ្រប់គ្នា ឱ្យស្គាល់ដល់ព្រះរាជបុត្រ

បណ្ដេញអារក្ស មេបាបឱ្យវាចេញផុត

ជួយនាំយើងរត់ ជៀសឆ្ងាយពីផ្លូវសាច់ឈាម ។



៥. យើងមានចិត្តស្ងប់ នៅពេលទ្រង់ប្រោសយើងភ្លាម

មិននៅទីទាម នាំគ្នាដើរតាមទ្រង់ទៅ

ទ្រង់យាងនាំមុខ ឱ្យយើងបានដើរត្រង់ផ្លូវ

ការពារសត្រូវ ខ្លាចក្រែងឆក់យកបាត់បង់ ។



៦. ចូរយើងស្រែកច្រៀង សរសើព្រះដោយស្មោះត្រង់

នាំតង្វាយផង យកមកដាក់លើអាសនា

មានចិត្តខ្ទេចខ្ទាំ លើកថ្វាយសូមទ្រង់មេត្តា

លុបលាងទោសា តាមក្ដីមេត្តាប្រោះលោះ៕

ចែករំលែក:

0 មតិយោបល់:

Post a Comment