១. អូ! ព្រះអម្ចាស់ ទ្រង់ធំប្រសើរ គ្មាននាមណាស្មើនឹងទ្រង់ឡើយ
ទ្រង់លើសគេ នាមទ្រង់ភាសាមនុស្សលោករកគ្មានទេ ព្រះទ័យស្និទ្ធស្នេហ៍
នឹងពួកបរិសុទ្ធ សូមសសើរនាមទ្រង់ សូមសរសើនាមទ្រង់។
២. ទ្រង់ផ្សាយមេត្តាដល់មនុស្សគ្រប់សាសន៍ ឱ្យបានឃើញច្បាស់ការសង្គ្រោះ
ធំបំផុត ដោយព្រះលោហិត នៃអង្គព្រះរាជបុត្រ ខ្ចាយដល់សុគត សងថ្លៃប្រោសលោះ សូមសរសើនាមទ្រង់ សូមសរសើនាមទ្រង់។
៣. ទ្រង់តែអត់ទោសដល់អ្នកលន់តួ បាបធ្ងន់មិនគួរតែមកក្រាប
ទ្រង់តែងប្រោស ដោយព្រះហឫទ័យស្រឡាញ់សន្ដោស លើកអ្នកដួលចុះ ឱ្យងើបវិញពិត សូមសរសើនាមទ្រង់ សូមសរសើនាមទ្រង់ ។
៤. ព្រះអង្គសុចរិត កាត់ទោសមនុស្សរឹង ធ្វើបាបទទឺងដោយមិនព្រម ផ្លាស់ប្រែចិត្ត ឱ្យរងទុក្ខទោសវេទនាក្នុងភ្លើងពិត បាត់បង់ជីវិត អស់កល្បជានិច្ច សូមសរសើនាមទ្រង់ សូមសរសើនាមទ្រង់ ។
៥. ទ្រង់លើកតម្កើងដោយយុត្តិធម៌ ពួកអ្នកស្មោះស ក្ររងទុក្ខទ្រង់មិនភ្លេច លើកតាំងឱ្យជីវិតអស់កល្បជានិច្ច គឺអ្នកសម្រេចរងទុក្ខក្នុងទ្រង់ សូមសរសើនាមទ្រង់ សូមសរសើនាមទ្រង់ ។
0 មតិយោបល់:
Post a Comment