៤៤ ចូរយើងទៅបេថ្លេហិម
១ មកយើង អឺយនាំគ្នា ទៅបេថ្លេហិម (ស្ទួន)
យើងមានសេចក្ដីសង្ឃឹម តាមពាក្យទេវតាថាព្រះសង្រ្គោះប្រសូត្រ
នៅនា ភូមិបេថ្លេហិម រុំដោយសំពត់ហើយដាក់ផ្ដេកក្នុងស្នូក។
២ យើងទុក អឺយចៀមចោល ទៅគាល់ព្រះអង្គ (ស្ទួន)
ទៅមើលបុត្រតូចឆោមយង់ គឺទ្រង់ក្សត្រាទេវតាបានប្រាប់ច្បាស់
ចូរយើងកុំនៅរារង់ ត្រូវឆ្ពោះតម្រង់ថ្វាយបង្គំព្រះឱរស។
៣ បុត្រនោះ អឺយជាព្រះ លះចុះចាកឋាន (ស្ទួន)
គឺជាព្រះអំណោយទាន ដល់មនុស្សគ្រប់ប្រាណ ឱ្យទុកជាថ្លៃប្រោសលោះ
ទ្រង់មកហើយជួយសង្រ្គោះ ដោះអស់ទាំងមនុស្សឲ្យរួចចាកផុតក្តីស្លាប់។
៤ យើងឮ ទេវតាច្រៀង ហាលេលូយ៉ា (ស្ទួន)
សរសើរព្រះរាជបុត្រា សុខដល់លោកានៅកណ្ដាលអស់ទាំងមនុស្ស
សួស្តីដល់ព្រះដ៏ខ្ពស់ ព្រះដ៏ប្រោសលោះគឺព្រះគ្រីស្ទជាអម្ចាស់។
0 មតិយោបល់:
Post a Comment