២៨ ច្រៀងហូសាណា

១ ថ្វាយព្រះពរ បវរសួស្ដី សិរីជោគជ័យដល់ព្រះក្សត្រា
ទ្រង់យាងចូលមក ដោយគង់លើខ្នងសត្វលា
 (ហូសាណា ច្រៀងហូសាណា)
សិស្សពីនាក់ សុខចិត្តដោះអាវ ដោយចិត្តជ្រះថ្លា
សម្រាប់ក្រាលធ្វើទីនាំង លើខ្នងសត្វលា ថ្វាយព្រះក្សត្រាទ្រង់គង់
មកកុំបង្គង់ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា)។

២ ថ្វាយព្រះពរ បវរសួស្ដី សិរីជោគជ័យដល់ព្រះយេស៊ូវ
វង្សស្ដេចដាវីឌ ជាក្សត្រាដ៏ថ្លៃថ្នូរ 
(ហូសាណា ច្រៀងហូសាណា)
មនុស្សស្ទើរតែ ទាំងអស់ដោះអាវ ដោយចិត្តត្រេកអរ​
ក្រាលផ្លូវថ្វាយព្រះអង្គយាង ហើយច្រៀងថ្វាយពរ អបអរសាទរព្រះអង្គ
មកកុំបង្អង់ ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា)។

៣ ថ្វាយព្រះពរ បវរសួស្ដី សិរីជោគជ័យដល់ព្រះអម្ចាស់
ក្រមុំស៊ីយ៉ូន អើយប្រញាប់ចេញរូតរះ
(ហូសាណា ច្រៀងហូសាណា)
ចេញទៅហែរ ព្រះអង្គចូលមក យាងទ្រង់ចូលផ្ទះ 
ទ្រង់យាងមករកនាងហើយ ទ្រង់សុភាពណាស់ ចូររៀបចំផ្ទះថ្វាយទ្រង់​
មកកុំបង្អង់ ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា)។

៤ ថ្វាយព្រះពរ បវរសួស្ដី សិរីជោគជ័យដល់ព្រះដ៏ពិត
សម្លាញ់ខ្ញុំអើយ ព្រះអង្គយាងមករកមិត្ត
(ហូសាណា ច្រៀងហូសាណា)
លះអំពើ បាបចាស់ចោលចេញ ហើយចំហចិត្ត
ទទួលព្រះយេស៊ូវគ្រីស្ទ ជាម្ចាស់ជីវិត ថ្វាយបល្ល័ង្កចិត្តដល់ទ្រង់
មកកុំបង្អង់ ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា)។
ចែករំលែក:

0 មតិយោបល់:

Post a Comment