១. ព្រះយេហូវ៉ាទ្រង់ជាថ្មដារឹងមាំ ជាបន្ទាយខ្ញុំជ្រកកោន
ជាអ្នកដោះខ្ញុំពីគ្រោះថ្នាក់ ខ្មាំងស្ទាក់ពួន ជាច្រើនស្ទួនជិតជុំ
ទ្រង់ក៏ជាខែលជួយបិទបាំងផុតទុក្ខធំ ជាស្នែងសេចក្ដីសង្គ្រោះរបស់ខ្ញុំ
ហើយទ្រង់ក៏ជាប៉ម យ៉ាងខ្ពស់ឧត្តម ជាទីជ្រកកោនពេលអាសន្ន ។
២. រលកនៃក្ដីស្លាប់បានព័ទ្ធខ្ញុំជុំជិត ក្ដីទុច្ចរិតឡើងជោរជន់
ខ្សែរូតនៃក្ដីស្លាប់រុំព័ទ្ធ ជាច្រើនជាន់ ឱ្យភ័យស្លន់អស្ចារ្យ
នៅគ្រាមានសេចក្ដីទុក្ខព្រួយឬវេទនា នោះខ្ញុំក៏អំពាវនាវព្រះយេហូវ៉ា
ទ្រង់តែងផ្ទៀងព្រះកាណ៌ ហើយបែរភ័ក្រ្តា ជួយដោះខ្ញុំឱ្យរួចទុក្ខភ័យ។
0 មតិយោបល់:
Post a Comment