១៣ ឱព្រះដ៏ជាមហាក្សត្រ
១. ឳព្រះដ៏ជាមហាក្សត្រ យើងខ្ញុំប្រតិបត្តិតម្កើងព្រះនាម។
២. ចិត្តកូនទាំងអស់ជឿតាម លើកតាំងព្រះនាមនៃព្រះដ៏រស់។
៣. ដោយចិត្តភក្ដិដ៏ស្មោះ យើងខ្ញុំទាំងអស់សូមថ្លែងប្រកាស។
៤. សរសើនូវឫទ្ឋិអម្ចាស់ ដែលយើងឃើញច្យាស់ពីក្តីករុណា។
៥. សន្តោសដល់គ្រប់កិច្ចការ ពីព្រះបិតាដល់បុត្រប្រុសស្រី។
៦. ព្រះអង្គតែងតែប្រណី ករុណាប្រពៃប្រោសអស់មនុស្សជាតិ។
៧. កូនសូមប្រកាសប្រាប់ញាតិ កូនបានរស់ទៀតដោយស្នាដៃទ្រង់។
៨. ព្រះអង្គទ្រង់នាំតម្រង់ លើកថ្កើងបញ្ចង់អ្នកដួលទាំងអស់។
៩. ភ្នែកយើងរង់ចាំដ៏ស្មោះ ពីក្ដីសប្បុរសនៃវរបិតា។
១០. ព្រះអង្គប្រទានអាហារ តាមក្ដីត្រូវការដល់អ្នកឃ្លានណាស់។
១១. ប្រទាននូវឫទ្ឋិតេជះ សង្រ្គោះជាក់ច្បាស់អ្នកអំពាវទ្រង់។
១២. ព្រះអង្គការពារតម្រង់ ពួកបុត្រស្មោះត្រង់ទ្រង់លើកតម្កើង។
១៣.ឱព្រះអម្ចាស់នៃយើង កូនសូមតម្កើងដោយចិត្តបរិសុទ្ឋ។
0 មតិយោបល់:
Post a Comment