១៤​ សរសើរព្រះអម្ចាស់


១. បងប្អូនទាំងអស់ រួមគំនិតចិត្តចងចាំ ច្រៀងតាមភ្លេងណែនាំ

បទចងចាំតាមបញ្ញា តាមបទទំនងដែលចាំគ្រប់វេលា

ថ្វាយព្រះបិតា សរសើរការទ្រង់ប្រោសលោះ (ស្ទួន)។

២. សុខសាន្តទាំងប្រុសស្រី​​ ពួកព្រះបិតាសន្ដោស ថ្វាយជីវិតដោយស្មោះ

ដល់ព្រះគ្រីស្ទបុត្រសំណព្វ កុំរសាយចិត្តឬចង់វិលត្រឡប់

ត្រូវឱ្យកាន់ខ្ជាប់ ដើរតាមព្រះដ៏ឧត្តម (ស្ទួន)។

៣. ឱព្រះអម្ចាស់អើយ គឺទ្រង់ហើយលោះយើងខ្ញុំ ដ្បិតព្រះអង្គទ្រង់ធំ

ជួយយើងខ្ញុំឱ្យរួចស្លាប់ ហើយទុកជាមិត្តប្រកបស្និទ្ឋមិនក្រឡាប់

បើកឱ្យមានច្បាប់ ចូលទៅព្រះបិតាបាន​​ (ស្ទួន)។

៤. សរសើព្រះជាម្ចាស់ ទ្រង់ផ្តល់ច្បាស់ក្ដីសុខសាន្ត ដោយទ្រង់បានប្រទាន

ព្រះវិញ្ញាណដ៏ឧត្តម ពេញដោយព្រះគុណមកថែរក្សាយើងខ្ញុំ

សូមក្រាបបង្គំ ច្រៀងបទថ្វាយសិរីល្អ (ស្ទួន)។
ចែករំលែក:

0 មតិយោបល់:

Post a Comment