១៥ សរសើរព្រះគុណ
១. ថ្ងៃនេះជាថ្ងៃដ៏ល្អ យើងនាំគ្នាមកសរសើព្រះគុណ
ព្រះអង្គដែលមានគុណធ្ងន់ ផ្ដល់ក្តីទន់ភ្លន់ដល់យើងទាំងឡាយ
មកចុះយើងជុំគ្នាកុំបីរសាយ ស្រីប្រុសផងទាំងឡាយយើងបបួលគ្នា
មកសរសើរតម្កើងព្រះគុណ មកសរសើរតម្កើងព្រះគុណ
ដែលមានគុណធ្ងន់ព្រះករុណា។
២. យើងសូមសរសើរព្រះអង្គ ដែលព្រមយាងចុះមកក្នុងលោកា
ដោយព្រះហឫទ័យស្នេហា លះឋានសួគ៌ាមកកើតជាមនុស្ស
គឺព្រះយេស៊ូដែលជួយសង្រ្គោះ ព្រមស្លាប់ជាជំនួសរូបយើងរាល់គ្នា
សូមសរសើតម្កើងព្រះគុណ សូមសរសើតម្កើងព្រះគុណ
ដែលមានគុណធ្ងន់ព្រះករុណា។
៣. អង្គព្រះវិញ្ញាណទ្រង់នាំ ឱ្យយើងខិតខំដើរទៅឋានសុខ
ពុះពារឧបសគ្គរាំងមុខ ទោះបីមានទុក្ខលំបាកយ៉ាងណា
ធ្វើតាមតែអ្វីៗដែលព្រះបញ្ជា ទ្រង់គង់ជាមួយយើងតាមព្រះសន្យា
សូមសរសើតម្កើងព្រះគុណ សូមសរសើរតម្កើងព្រះគុណ
ដែលមានគុណធ្ងន់ព្រះករុណា ៕
អរគុណដល់ក្រុមយុវជនម្លប់ព្រះគុណដែលបានចងក្រងចម្រៀងទំនុកខ្មែរបរិសុទ្ធក្នុងប្រព័ន្ធអនឡាញ ដល់បងប្អូនគ្រីស្ទបរិស័ទ។ ខ្ញុំសូមចូលរួមផ្តល់មតិខ្លះៗ ក្នុងបទចម្រៀងទី១៥ សូមពិនិត្យនូវអក្ខរាវិរុទ្ធ ពាក្យ សរសើរ សូមថែម ៉រ ៉ ទាំងអស់ (សរសើរ )។ សូមព្រះប្រទានពរ! សូមអរគុណ !
ReplyDelete