៤៦ អរព្រះគុណព្រះសង្រ្គោះ
១. អរគុណព្រះអង្គជារាជបុត្រ__ជារាជបុត្រ ស៊ូលះចោលផុតចាកសួគ៌ា
យកភាពជាមនុស្សនាលោកា ប្រសួតហើយណាក្នុងក្រោលសត្វ។
បន្ទរ ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា។
២. យប់ទ្រង់ប្រសូតនោះអស្ចារ្យ__នោះក៏អស្ចារ្យ អស់ពួកទេវតាហោះច្រវាត់
ប្រាប់ពួកឃ្វាលចៀមឱ្យដើរស្កាត់ ទៅគាល់អង្គក្សត្រដ៏ឧត្តម។
៣. នៅបេថ្លេហិមផ្ទុំក្នុងស្នូក__ផ្ទុំនៅក្នុងស្នូក ព្រះដ៏ប្រោសលោកផ្ទុំសុខុម
មានពួកហោរាក្រាបបង្គំ លើកហត្ថប្រណម្យថ្វាយភស្តុភា។
៤. យើងខ្ញុំសូមអរព្រះគុណធ្ងន់__អរព្រះគុណធ្ងន់ គុណធំលើសលន់ទ្រង់មេត្តា
គុណទ្រង់ប្រោសលោះដោះលោកា ជួយជនគ្រប់គ្នាឱ្យរូចទោស។
៥ ទ្រង់ស៊ូលះចោលសិរីល្អ__ចោលសិរីល្អ ចោលឋានបវរយាងមកប្រោស
ប្រសូតជាមនុស្សភាពមានទោស ដោយចង់សង្គ្រោះយើងរាល់គ្នា។
៦ កូនសូមអរគុណព្រះបិតា__គុណព្រះបិតា ប្រទានបុត្រាទ្រង់មិនរា
ដោយសារស្រឡាញ់យើងរាល់គ្នា លើកចិត្តគ្រាំគ្រានៃបាបជន។
៧ ព្រះគ្រីស្ទកើតក្រោមក្រឹត្យវិន័យ__ក្រោមក្រឹត្យវិន័យ ប្រសូតដើម្បីផ្ដល់ព្រះគុណ
បំផ្លាញក្ដីស្លាប់ដោយអត់ធន់ ស៊ូយកព្រះជន្មបង់សងថ្លៃ។
៨ ចូរយើងច្រៀងថ្លែងអរព្រះគុណ__ថ្លែងអរព្រះគុណ ទ្រង់លោះបាបធ្ងន់ពន់ពេកក្រៃ
ក្ដីសុខដល់មនុស្សក្នុងលោកិយ អំណរខ្លាំងក្រៃនៅឋានខ្ពស់។
0 មតិយោបល់:
Post a Comment