៤៧ ទារកតូចអើយ


១​ ទារកតូចអើយ ចុះហេតុម្ដេចឡើយទ្រង់លះឋានសួគ៏ ពិភពលោកនេះជាឋានមិនគួរ
ម្តេចចុះចាកសួគ៌មកឋានមនុស្សលោក ( ម្តេចចុះចាកសួគ៌មកឋានមនុស្សលោក ) ។

២ ទារកតូចអើយ​ ចុះហេតុម្តេចឡើយទ្រង់ផ្ទុំក្នុងស្នូក? ខ្វះអ្វីវិមានស្កឹមស្កៃក្នុងលោក
ម្តេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ? ( ម្តេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ? )។

៣ ទារកតូចអើយ​ ខ្ញុំយល់ច្បាស់​ហើយអាថ៌កំបាំងនេះ ទំនាយទាយថាទ្រង់ជាព្រះគ្រីស្ទ
មកជួយសង្គ្រោះរាស្រ្តអ៊ីស្រាអែល (មកជួយសង្រោះរាស្រ្តអ៊ីស្រាអែល )​ ។

៤ ទារកតូចអើយ​​ ខ្ញុំយល់ច្បាស់​ហើយអត្តន័យណូអែល ពួកគង្វាលចៀមជាក្រុមមនុស្ស
ដែល ផ្ដើមធ្វើណូអែលមុនគេបង្អស់ ( ផ្ដើមធ្វើណូអែលមុនគេបង្អស់ )។

៥ គេមករកទ្រង់ ហត្ថាលើកផ្ចង់ជន្គង់លុតចុះ ក្រាបថ្វាយបង្គំព្រះអង្គសង្រ្គោះ
តាំងទ្រង់ជាម្ចាស់គ្រង់រាជ្យក្នុងចិត្ត ( តាំងទ្រង់ជាម្ចាស់គ្រង់រាជ្យក្នុងចិត្ត )។

៦​​ ព្រះអង្គរាប់អាន មនុស្សបាបគ្រប់ប្រាណនិងអ្នកក្រពិត ជ្រើសតាំងគេឡើងជាមនុស្ស
ពិសិដ្ឋ ឱ្យទៅឆ្ងាយជិតផ្សាយដំណឹងល្អ (ឱ្យទៅឆ្ងាយជិតផ្សាយដំណឹងល្អ)។

ចែករំលែក:

0 មតិយោបល់:

Post a Comment