៤០ ស័ព្ទទេវតាច្រៀងជូនពរ


១. កណ្ដាលអាធ្រាត អឺយ ចន្ទ្រារះថ្លៃថ្លា អស់ពួកទេវតា អឺយ បន្លឺសំឡេងច្រៀង (ស្ទួន)
ពិរោះភិរម្យ អឺយ ឮសូរតែសៀង មានទាំងសំនៀង អឺយ ពិណប្រគំឆ្លើយឆ្លង
(ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

២. ទេវតាចុះមក អឺយ ទាំងហោះជ្រែកមេឃា កាងស្លាបលោតលា ហើយស្រែកច្រៀងរំពង (ស្ទួន)
ពិភពផែនដី អឺយ ស្ងប់ក្រៃកន្លង ស្ដាប់ចម្រៀងផង អឺយ ចម្រៀងពួកទេវតា​
(ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

៣. ទេវតា ស្រែកច្រៀង អឺយ ចម្រៀងជូនពរជ័យ សិរីសួស្ដី អឺយ កើតមានដល់លោកា (ស្ទួន)
ព្រះគ្រីស្ទនាំយកអឺយ អំណោយថ្លៃថ្លា ពីឋានសួគ៌ាអឺយ ចែកជូនដល់មនុស្សលោក
(ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

៤. សូមផែនដីជួប អឺយ នឹងសេចក្ដីអំណរ ក្ដីសុខបវរ អឺយ ព្រះគ្រីស្ទបាន​នាំមក (ស្ទួន)
សូមផុតទុក្ខភ័យ អឺយ ផុតសោកវិយោគ បានតែក្ដីសុខ អឺយ រៀងដរាបអើយ
(ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

ចែករំលែក:

0 មតិយោបល់:

Post a Comment