៣៧ ទ្រង់លះសិរីល្អ


១. ទ្រង់លះសិរីល្អចាកសួគ៌ឋាន ធ្វើអំណោយទាន
ដល់មនុស្សរងទុក្ខខ្ចាយខ្ចាត់ យកជាតិជាមនុស្ស ប្រសូតនៅក្នុងក្រោលសត្វ
បាបជនថោកត្រូវស្លាប់បាត់ អាចចូលជួបទ្រង់បាន ។
ចូរយើង ទទួលទ្រង់ចុះ ទ្រង់លោះឱ្យរួចបាបបាន (ស្ទួន)

២. ទ្រង់លះព្រោះតែស្រឡាញ់មនុស្សលោក មកជួយដោះទុក្ខ
ទ្រាំឈឺចាប់ហួសប្រមាណ យកលោហិតបង់ ជាថ្លៃលោះបាបគ្រប់ប្រាណ
ស្លាប់ជួសមនុស្សទោសសាមាន្យ ដើម្បីឱ្យយើងរស់ ។
ចូរយើង ​ព្រមជឿទ្រង់ទៅ យើងត្រូវទ្រង់ប្រោសឱ្យរស់ (ស្ទួន)

៣. ទ្រង់លះមកតាំងជាស្ពានមេត្រី ទាំងជួយដឹកដៃ
នាំចូលដល់ព្រះដោយស្មោះ បានជានឹងទ្រង់ លោហិតផ្សះផ្សាបង់ជួស​
ទើបព្រះទទួលរំដោះ លើកតាំងជាកូនស្ងួន ។
ចូរយើង ចូលតាមទ្រង់ចុះ ទ្រង់លោះយើងជាកូនស្ងួន (ស្ទួន)


ចែករំលែក:

0 មតិយោបល់:

Post a Comment