៥៩ ទ្រង់រស់នៅសព្វថ្ងៃ


១. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
នៅថ្ងៃអាទិត្យ ជាថ្ងៃទីបី ពួកសិស្សស្រីៗ ទៅផ្នូរទាំងព្រឹក
គេរកសពព្រះអង្គមិនឃើញ (គេរកសពព្រះអង្គមិនឃើញ)
មានចិត្តឆ្ងល់ពិភាល់ពន្លឹក (មានចិត្តឆ្ងល់ពិភាល់ពន្លឹក)
ស្រាប់តែលឺទេវតារំឭក (ស្រាប់តែលឺទេវតារំឭក )
ថាព្រឹកនេះឯងទ្រង់ឯងទ្រង់រស់វិញ ។

២. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
ម្ដងនោះថូម៉ាស មានចិត្តនឹកម៉ៃ ស្មានថាទ្រង់ក្ស័យ ក្លាយជាខ្មោចហើយ
មានភស្ដុតាងអះអាងច្បាស់ (មានភស្ដុតាងអះអាងច្បាស់)
ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ (ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ)
ថូម៉ាសស្ទាបរបួសទ្រង់ហើយ (ថូម៉ាសស្ទាបរបួសទ្រង់ហើយ)
ទើបទ្រង់ឆ្លើយថាព្រះរស់ពិត ។

៣. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
មានមនុស្សច្រើនណាស់ មន្ទឹលសង្ស័យ ថាព្រះម្ចាស់ថ្លៃ មិនរស់វិញឡើយ
ទ្រង់លេចមកឯពួកសាវក (ទ្រង់លេចមកឯពួកសាវក)
ឱ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ (ឱ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ)
គេលែងភ័យ លែងខ្លាច លែងល្វើយ (គេលែងភ័យ លែងខ្លាច លែងល្វើយ )
ដ្បិតដឹងហើយថាទ្រង់រស់ពិត។

៤. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ មនុស្សរាប់លានអ្នក ធ្វើជាសាក្សី ប្រាប់ដល់លោកិយ ថាទ្រង់រស់ពិត
អស់អ្នកណាដែលជឿព្រះអង្គ (អស់អ្នកណាដែលជឿព្រះអង្គ)
វិញ្ញាណទ្រង់មកគង់សណ្ឋិត (វិញ្ញាណទ្រង់មកគង់សណ្ឋិត)
ទ្រង់ប្រោសប្រទានជីវិត (ទ្រង់ប្រោសប្រទានជីវិត)
រស់ថេរថិតក្សេមក្សាន្តអស់កល្ប ។
ចែករំលែក:

0 មតិយោបល់:

Post a Comment