៦០ ថ្ងៃទ្រង់រស់វិញ


១. ថ្ងៃសុក្រជាថ្ងៃទ្រង់សុគត សពទ្រង់ត្រូវទុកក្នុងផ្នូរ ពួកសិស្សកើតទុក្ខ នាំគ្នាយំថ្ងូរ ដ្បិតព្រះដ៏មានពរទ្រង់ត្រូវគេធ្វើគុត ផុតរលត់ក្ដីសង្ឃឹម ថានឹងគ្មានទីពឹង ពួកមេសាសនា ចាប់ថ្នាក់ប្រកាន់ខឹង ថាទ្រង់តាំងខ្លួនឡើង ជាព្រះរាជបុត្រនៃម្ចាស់ឋានសួគ៌។

២. ថ្ងៃអាទិត្យព្រឹកជាថ្ងៃអស្ចារ្យ ទេវតាលេចមកឯផ្នូរ ពួកយាមភ័យស្លុត ដួលទាំងជំហរ នុះទេវតាបើកផ្នូរ ថ្វាយព្រះអម្ចាស់ថ្លៃ ទ្រង់រស់វិញ មានជោគជ័យ ឥតមានអ្វីឃាត់ទ្រង់បាន
ក្ដីស្លាប់ចុះចាញ់ ដោយព្រោះទ្រង់ប្ដូរប្រាណ ខំយកជ័យត្រាបាន សម្រាប់សង្គ្រោះដល់យើងគ្រប់គ្នា ។

៣. ដូច្នេះយើងអាចចូលមកឯទ្រង់ ព្រះគ្រីស្ទទ្រង់មានមេត្តា ទ្រង់ស្លាប់ជំនួសអស់មនុស្សគ្រប់គ្នា បីថ្ងៃរស់ហើយណា ចូរយើងទទួលទ្រង់ កុំបង្អង់ នាំខកខាន ទ្រង់ប្រទានជីវិតអស់កល្ប ទ្រង់គឺជាម្ចាស់ ហើយក៏ជាសិរសារ ដែលនាំយើងគ្រប់គ្នា ឡើងទៅនៅជាមួយនឹងព្រះអង្គ។

៥៩ ទ្រង់រស់នៅសព្វថ្ងៃ


១. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
នៅថ្ងៃអាទិត្យ ជាថ្ងៃទីបី ពួកសិស្សស្រីៗ ទៅផ្នូរទាំងព្រឹក
គេរកសពព្រះអង្គមិនឃើញ (គេរកសពព្រះអង្គមិនឃើញ)
មានចិត្តឆ្ងល់ពិភាល់ពន្លឹក (មានចិត្តឆ្ងល់ពិភាល់ពន្លឹក)
ស្រាប់តែលឺទេវតារំឭក (ស្រាប់តែលឺទេវតារំឭក )
ថាព្រឹកនេះឯងទ្រង់ឯងទ្រង់រស់វិញ ។

២. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
ម្ដងនោះថូម៉ាស មានចិត្តនឹកម៉ៃ ស្មានថាទ្រង់ក្ស័យ ក្លាយជាខ្មោចហើយ
មានភស្ដុតាងអះអាងច្បាស់ (មានភស្ដុតាងអះអាងច្បាស់)
ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ (ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ)
ថូម៉ាសស្ទាបរបួសទ្រង់ហើយ (ថូម៉ាសស្ទាបរបួសទ្រង់ហើយ)
ទើបទ្រង់ឆ្លើយថាព្រះរស់ពិត ។

៣. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
មានមនុស្សច្រើនណាស់ មន្ទឹលសង្ស័យ ថាព្រះម្ចាស់ថ្លៃ មិនរស់វិញឡើយ
ទ្រង់លេចមកឯពួកសាវក (ទ្រង់លេចមកឯពួកសាវក)
ឱ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ (ឱ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ)
គេលែងភ័យ លែងខ្លាច លែងល្វើយ (គេលែងភ័យ លែងខ្លាច លែងល្វើយ )
ដ្បិតដឹងហើយថាទ្រង់រស់ពិត។

៤. ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ មនុស្សរាប់លានអ្នក ធ្វើជាសាក្សី ប្រាប់ដល់លោកិយ ថាទ្រង់រស់ពិត
អស់អ្នកណាដែលជឿព្រះអង្គ (អស់អ្នកណាដែលជឿព្រះអង្គ)
វិញ្ញាណទ្រង់មកគង់សណ្ឋិត (វិញ្ញាណទ្រង់មកគង់សណ្ឋិត)
ទ្រង់ប្រោសប្រទានជីវិត (ទ្រង់ប្រោសប្រទានជីវិត)
រស់ថេរថិតក្សេមក្សាន្តអស់កល្ប ។

៥៨ ហាលេលូយ៉ាទ្រង់រស់ឡើងវិញ

១. ហាលេលូយ៉ា អង្គព្រះយេស៊ូវ ទ្រង់បានស៊ូប្ដូរ រងទុក្ខជួសយើង
ស៊ូស្លាប់ជំនួស លោះយើងឡើង គឺព្រះថ្កុំថ្កើង មានពេញសិរីល្អ ។

២. ហាលេលូយ៉ា ទ្រង់រស់ឡើងវិញ ចេស្ដារពោរពេញ ជាអង្គបវរ
រស់ឡើងប្រោសលោះដោយស្មោះស ព្រះដ៏មានពរទ្រង់ឈ្នះសេចក្ដីស្លាប់ ។

៣. ហាលេលូយ៉ា ព្រះអង្គសង្គ្រោះ ព្រះជន្មទ្រង់រស់ នៅជាដរាប ទ្រង់ជួយសង្គ្រោះឱ្យរួចពីបាប បើចូលទៅក្រាប លន់តួទោសព្រះអង្គ។


៥៧ ព្រះដ៏ប្រោសលោះទ្រង់រស់វិញ

១. ព្រះពិតទ្រង់បានយាងមក ដើម្បីតាមរកអ្នកដែលបាត់បង់ (ស្ទួន)
ស៊ូប្ដូរស្លាប់ជួសមនុស្សផង ខ្ទេចខ្ទាំរូបអង្គ ខ្ចាយព្រះលោហិត ។

២. ឱ្យគេព្យួរលើឈើឆ្កាង ចុកចាប់សព៌ាង្គទាល់ក្ស័យជីវិត (ស្ទួន)
ទុកជាថ្លៃលោះបាបពិត ស្រោចទ្រង់ជីវិតបាបជនទាំងឡាយ។

៣. លោកិយនេះជាប់មានបាប រងទុក្ខដរាបគ្មានពេលល្ហែល្ហើយ (ស្ទួន)
គ្មានអ្វីជួយឱ្យបានស្បើយ ខំសាងអស់ហើយ រិតតែទុក្ខធ្ងន់ ។

៤. តែព្រះអង្គសង្រ្គោះ បានយាងមកដោះដោយបង់ព្រះជន្ម (ស្ទួន)
ដើម្បីលោះបាបដ៏ធ្ងន់ រួចមានព្រះជន្មរស់ឡើងវិញពិត ។

៥. បីថ្ងៃក្រោយទ្រង់សុគត អង្គបរិសុទ្ធទ្រង់បានជីវិត (ស្ទួន)
រស់ឡើងគឺអង់ព្រះពិត មានពេញដោយឬទ្ធិបារមីចេស្ដា

៦. ការប្រោសលោះធ្វើសម្រេច បាបកម្មទ្រង់ផ្ដាច់រួចស្រេចហើយណា (ស្ទួន)
ព្រះលោហិតតាំងសញ្ញា វិសេសថ្លៃថ្លា ឈាមសញ្ញាថ្មី ។

៧. ទ្រង់សុគតហើយរស់វិញ ចេស្ដារពោរពេញ ព្រះនាមទ្រង់ល្បី (ស្ទួន)
ទេវតាច្រៀងថ្វាយពរជ័យ គ្រប់ជាតិប្រុសស្រីក្រាបលុតទាបបាត ។

៨. ទ្រង់រស់ឡើងវិញជាពិត សូមញាតិឆ្ងាយជិតប្រឹងប្រែងសង្វាត (ស្ទួន)
យកទ្រង់ទុកធ្វើជាខ្នាត ជឿទ្រង់បានស្អាត ជ្រះអស់សៅហ្មង ។


៥៦. ព្រះយេស៊ូវទ្រង់រស់ឡើងវិញពិត


១. ព្រះយេស៊ូវទ្រង់រស់ឡើងវិញពិត ផ្នូរបិទយ៉ាងជិតត្រូវបើកចំហ (ស្ទួន)
ឃើញមនុស្សស្លៀកពាក់រស្មីស ប្រាប់ដំណឹងល្អថាទ្រង់ឡើងវិញហើយ (ស្ទួន)

២. ព្រះអង្គលេចមកជួបនឹងសិស្សទ្រង់ ដាស់តឿនគេផងថាកុំកន្តើយ (ស្ទួន)
អំណាចប្រគល់ដល់ទ្រង់ហើយ ចូរកុំខានឡើយផ្សាយប្រាប់អស់មនុស្សផង (ស្ទួន)

៣. ទ្រង់រស់ឡើងវិញមានចេស្ដា ទោះទាំងទេវតាច្រៀងថ្វាយជ័យទ្រង់ (ស្ទួន)
ទ្រង់ប្រល័យបាបឱ្យសូន្យបង់ ឈ្នះស្លាប់ហើយហោងព្រះជន្ម គង់នៅ (ស្ទួន)

៤. ទ្រង់រស់ប្រោសខ្ញុំឱ្យរស់ដែរ ដោយព្រះទ័យស្នេហ៍ ខ្ញុំរស់តទៅ (ស្ទួន)
ទ្រង់រស់ក្នុងខ្ញុំពេលឥឡូវ ហើយទ្រង់តម្រូវឱ្យបានរូបកាយថ្មី (ស្ទួន)


៥៥ នៅកាល់វ៉ារី


១. មេឃខ្មៅងងឹត បាំងរស្មីបាត់ បាំងរស្មីបាត់តាំងពីថ្ងៃត្រង់
ព្រះគ្រីស្ទជាប់ឆ្កាង យ៉ាងវេទនា អស់ជាច្រើនម៉ោង នៅកាល់វ៉ារី
វេលាម៉ោងបីមុនផុតជីវី ទ្រង់ស្រែកថាការស្រេចពេញទី បានជ័យជំនះ ។

២. បាបខ្មៅងងឹត បាំងមនុស្សជុំជិត បាំងមនុស្សជុំជិត ឆ្ងាយពីព្រះអង្គ
ព្រះគ្រីស្ទជាប់ឆ្កាង លោហិតទ្រង់ហូរលប់បាបបង់ នៅកាល់វ៉ារី
ហៀបអស់ព្រះជន្មទ្រង់ស្រែកប្រាប់ពី ការប្រោសលោះហើយស្រេចពេញទី បានជ័យជម្នះ។

បន្ទរ៖ ពេលផុតព្រះជន្ម នោះផ្ទាំងវាំងននដែលបាំងក្នុងព្រះវិហារ
រហែកជាពីរស្រឡះ គឺព្រះគ្រីស្ទទ្រង់បើផ្លូវទៅព្រះ
យើងរាល់គ្នាមានសិទ្ធជាក់ច្បាស់ ចូលទៅឋានព្រះបាន៕​

ទ្រង់ស្លាប់ជំនួស ឱ្យយើងបានរស់ដោយយកជ័យជន្នះ
លើសេចក្ដីស្លាប់ត្រាបាន ទ្រង់រស់ឡើងវិញជួយយើងគ្រប់ប្រាណ
ឱ្យមានជ័យលើក្ដីស្លាប់បាន ដ្បិតទ្រង់ឈ្នះហើយ ។


៥៤ ព្រះគ្រីស្ទទ្រង់រស់


១. ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ រស់ឡើងវិញហើយ (ស្ទួន)
សពទ្រង់មិននៅទៀតឡើយ ឱបងប្អូនអើយមកផ្នូររកអ្វី? (ស្ទួន)

២. ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ រស់មានសិរី (ស្ទួន)
អ្នកមិនចាំទេ ឬអី ថាថ្ងៃទីបីទ្រង់រស់វិញពិត (ស្ទួន)

៣. ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ រស់មានឥទ្ធិឫទ្ធ (ស្ទួន)
ការសង្គ្រោះសម្រេចពិត ទ្រង់ប្រោសលោះមិត្តពីមច្ចុរាជ (ស្ទួន)

៤. ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ រស់មានអំណាច (ស្ទួន)
ក្ដីស្លាប់បាក់បបខ្លបខ្លាច ចុះចាញ់អំណាចរបស់ព្រះអង្គ (ស្ទួន)

៥. ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ ឱពួកស្មោះត្រង់ (ស្ទួន)
ចូរច្រៀងសសើរព្រះអង្គ ដែលទ្រង់គង់នៅជាមហាក្សត្រយើង (ស្ទួន)

៦. ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ រាជ្យទ្រង់ថ្កុះថ្កើង (ស្ទួន)
ទ្រង់នឹងស្រង់រះទ្រង់ឡើង ទៅឋានរុងរឿងគឺសួគ៌វិមាន (ស្ទួន)

៥៣ ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី


១. កាល់វ៉ារី ជាទៅទ្រង់ប្ដូរព្រះជន្ម លោះបាបយ៉ាងធ្ងន់
នៅលើឈើឆ្កាង ទ្រង់ស៊ូរងទ្រាំ ទោសខ្ញុំគ្រប់យ៉ាង
គឺជាភស្តុតាង ថាទ្រង់ស្រឡាញ់ខ្ញុំណាស់ ។

២. លោហិតទ្រង់ ហូរបង់ជាថ្លៃប្រោសលោះ ឱ្យខ្ញុំរួចរស់
ផុតទោះបាបក្រាស ទ្រង់រងទុក្ខជួស ទោសនោះធ្ងន់ណាស់
តែព្រះអម្ចាស់ ដោះខ្ញុំឱ្យមានសេរី ។

៣. កាល់វ៉ារី ជាទីទ្រង់ស្វែងរកខ្ញុំ រកអ្នកបាបធំ
ដ្បិតទ្រង់ប្រណី អ្នកជាប់អន្ទាក់ អារក្សជាន់ឈ្លី
នាំចិត្តវក់វី ឱ្យទាស់ទទឹងនឹងព្រះ ។

៤. គុណទ្រង់ធ្ងន់ ពេកពន់ថ្លៃហួសប្រមាណ គុណទ្រង់ប្រោសប្រាណ
ខ្ញុំបានឃើញច្បាស់ ពេលខ្ញុំប្រែចិត្ត ពន្លឺទ្រង់រះ
ចាំឃើញគុណព្រះ ដែលធ្វើនៅកាល់វ៉ារី ។


៥២ ថ្ងៃសុក្រព្រះគ្រីស្តសុគត

១. តាមផ្លូវទ្រង់លីលើឈើឆ្កាងអើយ ឈើឆ្កាង
ទាំងទ្រមព្រះកាយស្នាមជាំ ព្រះកាយស្នាមជាំ
ព្រះគ្រីស្តប្រឹងលីឈើឆ្កាងអើយ ឈើឆ្កាង
ដុនដាបទៅទាំងបង្ខំ ទៅទាំងបង្ខំ
ទាហានកំហែងវាយដំ ពោលពាក្យបង្គាប់សម្លុត បង្គាប់សម្លុត
ព្រះអង្គលីទៅទាំងខំ ដោយព្រះហឫទ័យអត់ធ្មត់ ព្រះទ័យអត់ធ្មត់ ។

២. ភ្នំកាលវ៉ារីជាទីអើយ ជាទី
ព្រះយេស៊ូត្រូវធ្វើគត ទ្រង់ត្រូវធ្វើគត
ហ្វូងមនុស្សជាច្រើនកុះករអឺយ កុះករ
ឈរមើលដោយចិត្តរន្ធត់ ដោយចិត្តរន្ធត់
ខ្លះដៀលព្រះអង្គបំផុត ប្រមាថមាក់ងាយបន្ថោក មាក់ងាយបន្ថោក
តែទ្រង់ទ្រាំមិនតមាត់ នឹងអំពើបាបមនុស្សលោក នឹងបាបមនុស្សលោក ។


៣. ថ្ងៃសុក្រព្រះគ្រីស្តជាប់ឆ្កាងអើយ ជាប់ឆ្កាង
មានព្រះលោហិតហូរជោក លោហិតហូរជោក

ឈាមហូរចុះពីព្រះកាយអើយ ព្រះកាយ
ឱ្យធួននឹងបាបមនុស្សលោក ថួនបាបមនុស្សលោក
ដោយសង្គ្រោះជនស្មោកគ្រោក ទើបទ្រង់រងទុក្ខយ៉ាង រងទុក្ខគ្រប់យ៉ាង
ដោយព្រះស្រលាញ់មនុស្សលោក ទើបទ្រង់រងទុក្ខគ្រប់យ៉ាង រងទុក្ខគ្រប់យ៉ាង​ ។


៤.ថ្ងៃសុក្រព្រះគ្រីស្តសុគតអើយ សុគត
យ៉ាងវេទនាលើឈើឆ្កាង នៅលើឈើឆ្កាង
ចំហៀងទ្រង់មានរបួសអើយ របួស
ព្រះហស្តធ្លុះទាំងសងខាង ធ្លុះទាំងសងខាង
ទ្រង់សុគតដើម្បីតាំង សញ្ញាជាមួយនឹងមនុស្ស ជាមួយនឹងមនុស្ស
តាំងស្ពានឆ្លងកាត់របាំង ឱ្យយើងចូលដល់ព្រះស្មោះ ចូលដល់ព្រះស្មោះ ។


៥១ ទ្រង់ប្តូរដោយស្រលាញ់


១. ឱណាសេចក្តីអើយស្រលាញ់ អឺយ ស្រលាញ់អឺយ
ព្រះម្ចាស់អើយ ខ្ញុំអើយ សេចក្តីដែលព្រះទ្រង់ស្រលាញ់អឺយ
ទ្រង់ស្រលាញ់ ឱ្យឃើញ ឱ្យឃើញ យ៉ាងណាមិញ
​ ឱម្ចាស់អើយថ្លៃអើយ ទ្រង់យាងមកប្តូរសុគត
ដោយព្រោះ ដោយព្រោះតែបាបយើង
ឱម្ចាស់អើយ ថ្លៃអើយ ទ្រង់យាងមកប្តូរសុគត។

២.ទ្រង់ត្រូវទទួលអើយរងទុក្ខ អឺយ រងទុក្ខអឺយ
ព្រះម្ចាស់អើយ ខ្ញុំអើយ ទទួលរងទោសយ៉ាងរន្ធត់អឺយ
យ៉ាងរន្ធត់ ត្រូវមនុស្សមើលងាយយ៉ាងបំផុត
ឱម្ចាស់អើយថ្លៃអើយ គេជេរប្រមាថស្តោះដាក់
ដោយសារ ដោយសារតែទោសយើង
ឱម្ចាស់អើយថ្លៃអើយ គេជេរប្រមាថស្តោះដាក់ ។

៣.ទ្រង់ត្រូវគេនាំអើយទៅឆ្កាង អឺយ ទៅឆ្កាងអឺយ
ព្រះម្ចាស់អើយខ្ញុំអើយ ទ្រង់ត្រូវរងទោសធ្ងន់អន័គ្ឃអឺយ
ធ្ងន់អន័គ្ឃ ព្រះបិតាផ្ទេរទោសយើងដាក់
ឱម្ចាស់អើយថ្លៃអើយ ឱ្យទ្រង់ត្រួវស្លាប់ជំនួស
តែទោស តែទោសនៃយើងទេ
ឱម្ចាស់អើយថ្លៃអើយ ឱ្យទ្រង់ត្រូវស្លាប់ជំនួស ។

៤.តើព្រះស្រលាញ់មនុស្សយ៉ាងណា អឺយ យ៉ាងណាអឺយ
ព្រះម្ចាស់អើយខ្ញុំអើយ ទ្រង់មកទទួលរងទុក្ខទោសអឺយ
រងទុក្ខទោស ឱ្យយើង ឱ្យយើងបានរួចរស់
ឱម្ចាស់អើយថ្លៃអើយ រួចទោសក្នុងភ្លើងនរក
ឱ្យយើង ឱ្យយើងជឿដល់ទ្រង់
ឱ្យម្ចាស់អើយថ្លៃអើយ រួចទោសក្នុងភ្លើងនរក ។

៥០ នៅលើឈើឆ្កាង

១. ទ្រង់បានទ្រាំថ្ងូរ ព្រះយេស៊ូវអើយ នៅលើឈើឆ្កាង (ស្ទួន)
ឱ្យខ្ញុំ ឱ្យខ្ញុំបានរួចទោសគ្រប់យ៉ាង ព្រះអង្គម្ចាស់អើយ ដោយស៊ូបង់ព្រះជន្ម (ស្ទួន)

២. ទ្រង់សែនចុកចាប់ ព្រះយេស៊ូវអើយ ជួយដោះទុក្ខធ្ងន់ (ស្ទួន)
ឱ្យខ្ញុំ ឱ្យខ្ញុំបានរួចភាពទារុណ ព្រះអម្ចាស់អើយ ហើយឱ្យបាននៅរស់ (ស្ទួន)

៣. ឈាមទ្រង់ក៏ហូរ ព្រះយេស៊ូវអើយ ចេញសងថ្លៃលោះ (ស្ទួន)
ឱ្យខ្ញុំ ឱ្យខ្ញុំវិលមកដោយត្រង់ស្មោះ ព្រះអម្ចាស់អើយ ឈាមទុកជាភស្ដុតាង (ស្ទួន)

៤. ខ្ញុំបានឃើញច្បាស់ ព្រះយេស៊ូវអើយ ដោយព្រោះឈើឆ្កាង(ស្ទួន)
ខ្ញុំបាន ខ្ញុំបានផ្លាស់ប្រែគ្រប់យ៉ាង ព្រះអម្ចាស់អើយ ណៅត្រង់កាលវ៉ារី (ស្ទួន)

៤៩. នៅត្រង់ឈើឆ្កាង


១. ហេតុអ្វីបានជាព្រះអង្គសង្គ្រោះ រងទុក្ខទោសជាដំណំ
ខ្ចាយព្រះលោហិត ដើម្បីប្រោសលោះ មនុស្សមានបាបយ៉ាងដូចខ្ញុំ ។

បន្ទរ៖ គឺនៅត្រង់ឈើឆ្កាងនោះ ខ្ញុំបានឃើញពន្លឺពិត ហើយបន្ទុកចិត្តខ្ញុំ
បានធូរស្រាលដោយសារជំនឿខ្ញុំុំ បានទទួលពន្លឺដ៏ពិត ឥឡូវខ្ញុំសប្បាយរាល់ថ្ងៃ ។

២. ដែលទ្រង់បានថ្ងូរលើឈើឆ្កាងនោះ ក៏ព្រោះបាបខ្ញុំធ្ងន់ក្រៃ
គួរអស្ចារ្យនឹងព្រះគុណប្រោសលោះ ទ្រង់ស្រឡាញ់ឥតសំចៃ ។

៣. ព្យួរលើឈើឆ្កាងឱ្យទ្រង់ត្រូវស្លាប់ ក៏ព្រោះតែបាបផងខ្ញុំ
ទ្រង់ស៊ូស្លាប់ជួស ឱ្យខ្ញុំបានរស់ រួចផុតទុក្ខទោសដ៏ធំ ។

៤. គុណទ្រង់នោះធ្ងន់ រកអ្វីឱ្យថួន ស្មើនឹងព្រះគុណព្រះអង្គ
ខ្ញុំមានតែចិត្ត ព្រលឹងរូបកាយ សូមលើកថ្វាយដាច់ដល់ទ្រង់ ៕




៤៨ ទ្រង់ខំតាមរកខ្ញុំ



១. ទ្រង់ខំតាមរកខ្ញុំ ព្រះយេស៊ូវអើយ អង្គទ្រង់មានឈាមដាប (ស្ទួន)
ទ្រង់តាមហៅខ្ញុំ ឱ្យបានចេញផុតពីមេបាប មានសេរីភាពដើរតាមផ្លូវទ្រង់ ។

២. ទ្រង់ត្រូវរងរបួស ព្រះយេស៊ូវអើយ ដោយព្រះទ្រង់លះបង់ (ស្ទួន)
ខំតាមរកខ្ញុំដែលបានទាសចេញពីព្រះអង្គ រងវេទនាផងនៅកាល់វ៉ារី ុំ

៣. ទ្រង់ត្រូវគេធ្វើគុត ព្រះយេស៊ូវអើយ អង្គទ្រង់ត្រូវជាន់ឈ្លី (ស្ទួន)
លោហិតហូរចុះសងថ្លៃប្រោសលោះខ្ញុំពេញទី រួចក្ស័យជីវីនៅលើឈើឆ្កាង ។

៤. ទ្រង់ស៊ូក្ស័យជួសខ្ញុំ ព្រះយេស៊ូវអើយ ដោះបាបខ្ញុំគ្រប់យ៉ាង(ស្ទួន)
ព្រោះស្រឡាញ់ខ្ញុំ ស៊ូស្លាប់ជំនួសជាភស្ដុតាង ឈាមទ្រង់លុបលាង ឱ្យខ្ញុំបរិសុទ្ធ ។

៤៧ ទារកតូចអើយ


១​ ទារកតូចអើយ ចុះហេតុម្ដេចឡើយទ្រង់លះឋានសួគ៏ ពិភពលោកនេះជាឋានមិនគួរ
ម្តេចចុះចាកសួគ៌មកឋានមនុស្សលោក ( ម្តេចចុះចាកសួគ៌មកឋានមនុស្សលោក ) ។

២ ទារកតូចអើយ​ ចុះហេតុម្តេចឡើយទ្រង់ផ្ទុំក្នុងស្នូក? ខ្វះអ្វីវិមានស្កឹមស្កៃក្នុងលោក
ម្តេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ? ( ម្តេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ? )។

៣ ទារកតូចអើយ​ ខ្ញុំយល់ច្បាស់​ហើយអាថ៌កំបាំងនេះ ទំនាយទាយថាទ្រង់ជាព្រះគ្រីស្ទ
មកជួយសង្គ្រោះរាស្រ្តអ៊ីស្រាអែល (មកជួយសង្រោះរាស្រ្តអ៊ីស្រាអែល )​ ។

៤ ទារកតូចអើយ​​ ខ្ញុំយល់ច្បាស់​ហើយអត្តន័យណូអែល ពួកគង្វាលចៀមជាក្រុមមនុស្ស
ដែល ផ្ដើមធ្វើណូអែលមុនគេបង្អស់ ( ផ្ដើមធ្វើណូអែលមុនគេបង្អស់ )។

៥ គេមករកទ្រង់ ហត្ថាលើកផ្ចង់ជន្គង់លុតចុះ ក្រាបថ្វាយបង្គំព្រះអង្គសង្រ្គោះ
តាំងទ្រង់ជាម្ចាស់គ្រង់រាជ្យក្នុងចិត្ត ( តាំងទ្រង់ជាម្ចាស់គ្រង់រាជ្យក្នុងចិត្ត )។

៦​​ ព្រះអង្គរាប់អាន មនុស្សបាបគ្រប់ប្រាណនិងអ្នកក្រពិត ជ្រើសតាំងគេឡើងជាមនុស្ស
ពិសិដ្ឋ ឱ្យទៅឆ្ងាយជិតផ្សាយដំណឹងល្អ (ឱ្យទៅឆ្ងាយជិតផ្សាយដំណឹងល្អ)។

៤៦ អរព្រះគុណព្រះសង្រ្គោះ


១. អរគុណព្រះអង្គជារាជបុត្រ__​ជារាជបុត្រ ស៊ូលះចោលផុតចាកសួគ៌ា
យកភាពជាមនុស្សនាលោកា ប្រសួតហើយណាក្នុងក្រោលសត្វ។
បន្ទរ ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា។

២. យប់ទ្រង់ប្រសូតនោះអស្ចារ្យ__នោះក៏អស្ចារ្យ អស់ពួកទេវតាហោះច្រវាត់
ប្រាប់ពួកឃ្វាលចៀមឱ្យដើរស្កាត់ ទៅគាល់អង្គក្សត្រដ៏ឧត្តម។

៣.​ នៅបេថ្លេហិមផ្ទុំក្នុងស្នូក__ផ្ទុំនៅក្នុងស្នូក ព្រះដ៏ប្រោសលោកផ្ទុំសុខុម
មានពួកហោរាក្រាប​បង្គំ លើកហត្ថប្រណម្យថ្វាយភស្តុភា។

៤. យើងខ្ញុំសូមអរព្រះគុណធ្ងន់__អរព្រះគុណធ្ងន់ គុណធំលើសលន់ទ្រង់មេត្តា
គុណទ្រង់ប្រោសលោះដោះលោកា ជួយជនគ្រប់គ្នាឱ្យរូចទោស។

៥ ទ្រង់ស៊ូលះចោលសិរីល្អ__ចោលសិរីល្អ ចោលឋានបវរយាងមកប្រោស
ប្រសូតជាមនុស្សភាពមានទោស ដោយចង់សង្គ្រោះយើងរាល់គ្នា។

៦​ កូនសូមអរគុណព្រះបិតា__​គុណព្រះបិតា ប្រទានបុត្រាទ្រង់មិនរា
ដោយសារស្រឡាញ់យើងរាល់គ្នា លើកចិត្តគ្រាំគ្រានៃបាបជន។

៧​ ព្រះគ្រីស្ទកើតក្រោមក្រឹត្យវិន័យ__​ក្រោមក្រឹត្យវិន័យ ប្រសូតដើម្បីផ្ដល់ព្រះគុណ
បំផ្លាញក្ដីស្លាប់ដោយអត់ធន់ ស៊ូយកព្រះជន្មបង់សងថ្លៃ។

៨ ចូរយើងច្រៀងថ្លែងអរព្រះគុណ__ថ្លែងអរព្រះគុណ ទ្រង់លោះបាបធ្ងន់ពន់ពេកក្រៃ
ក្ដីសុខដល់មនុស្សក្នុងលោកិយ អំណរខ្លាំងក្រៃនៅឋានខ្ពស់។

៤៥ ហោរាពីទិសខាងកើត


១. ហោរយើងទាំងបី អឺងអឺយ មកពីទិសបូព៏ (បន្ទរ= មកពីទិសបូព៏)
ហោរយើងទាំងបី អឺងអឺយ មកពីទិសបូព៏
យើងនាំយកមក អឺងអឺយ តង្វាយយ៉ាងផ្ចង់ (ស្ទួន)

២. តាមផ្កាយនាំផ្លូវ អឺងអឺយ ដៅកន្លែងទ្រង់ (បន្ទរ=ដៅកន្លែងទ្រង់)
តាមផ្កាយនាំផ្លូវ អឺងអឺយ ដៅកន្លែងទ្រង់
ប្រសូតជាអង្គ អឺងអឺយ ដ៏ជួយសង្រ្គោះ (ស្ទួន)

៣. នៅបេថ្លេហិម អឺងអឺយ យើងសំដៅឆ្ពោះ (បន្ទរ=យើងសំដៅឆ្ពោះ)
នៅបេថ្លេហិម អឺងអឺយ យើងសំដៅឆ្ពោះ
ផ្កាយនៅទីនោះ អឺងអឺយ ពីលើក្រោលសត្វ (ស្ទួន)

៤. ខ្ញុំសូមថ្វាយមាស អឺងអឺយ ដ្បិតទ្រង់ជាក្សត្រ (បន្ទរ=ដ្បិតទ្រង់ជាក្សត្រ)
ខ្ញុំសូមថ្វាយមាស អឺងអឺយ ដ្បិតទ្រង់ជាក្សត្រ
រាជ្យទ្រង់ថេរឋិត អឺងអឺយ មិនដែលរលំ (ស្ទួន)

៥. ខ្ញុំថ្វាយកំញ៉ាន អឺងអឺយ ព្រះបុត្រឧត្តម (បន្ទរ​​=ព្រះបុត្រឧត្តម)
ខ្ញុំថ្វាយកំញ៉ាន អឺងអឺយ ព្រះបុត្រឧត្តម
មនុស្សក្រាបបង្គំ អឺងអឺយ លើកនាមព្រះអង្គ (ស្ទួន)

៦. រីជ័រល្វីងទេស អឺងអឺយ ខ្ញុំសូមថ្វាយទ្រង់(បន្ទរ=ខ្ញុំសូមថ្វាយទ្រង់)
រីជ័រល្វីងទេស អឺងអឺយ ខ្ញុំសូមថ្វាយទ្រង់
ដ្បិតគឺព្រះអង្គអឺងអឺយ រងទុក្ខសុគត (ស្ទួន)

៧. ទ្រង់ជាព្រះពិត អឺងអឺយ ជាអង្គបរិសុទ្ ធ(បន្ទរ=ជាអង្គបរិសុទ្ធ)
ទ្រង់ជាព្រះពិត អឺងអឺយ ជាអង្គបរិសុទ្ធ
ទ្រង់ធំបំផុត អឺងអឺយ ប្រសូត្រដល់យើង (ស្ទួន)

៨. សុគតហើយរស់ អឺងអឺយ ទ្រង់ត្រូវតម្តើង (បន្ទរ=ទ្រង់ត្រូវតម្កើង)
សុគតហើយរស់ អឺងអឺយ ទ្រង់ត្រូវតម្តើង
ទ្រង់មកជួយយើង អឺងអឺយ ឲ្យរួចពីស្លាប់ (ស្ទួន)



៤៤ ចូរយើងទៅបេថ្លេហិម


១ មកយើង អឺយនាំគ្នា ទៅបេថ្លេហិម (ស្ទួន)
យើងមានសេចក្ដីសង្ឃឹម តាមពាក្យទេវតាថាព្រះសង្រ្គោះប្រសូត្រ
នៅនា ភូមិបេថ្លេហិម រុំដោយសំពត់ហើយដាក់ផ្ដេកក្នុងស្នូក។

២ យើងទុក អឺយចៀមចោល ទៅគាល់ព្រះអង្គ (ស្ទួន)
ទៅមើលបុត្រតូចឆោមយង់ គឺទ្រង់ក្សត្រាទេវតាបានប្រាប់ច្បាស់
ចូរយើងកុំនៅរារង់ ត្រូវឆ្ពោះតម្រង់ថ្វាយបង្គំព្រះឱរស។

៣ បុត្រនោះ អឺយជាព្រះ លះចុះចាកឋាន (ស្ទួន)
គឺជាព្រះអំណោយទាន ដល់មនុស្សគ្រប់ប្រាណ ឱ្យទុកជាថ្លៃប្រោសលោះ
ទ្រង់មកហើយជួយសង្រ្គោះ ដោះអស់ទាំងមនុស្សឲ្យរួចចាកផុតក្តីស្លាប់។

៤ យើងឮ ទេវតាច្រៀង ហាលេលូយ៉ា (ស្ទួន)
សរសើរព្រះរាជបុត្រា សុខដល់លោកានៅកណ្ដាលអស់ទាំងមនុស្ស
សួស្តីដល់ព្រះដ៏ខ្ពស់ ព្រះដ៏ប្រោសលោះគឺព្រះគ្រីស្ទជាអម្ចាស់។





៤៣. ចូរមកពួកអ្នកស្មោះត្រង់


១. ចូរមក ចូរមកពួកអ្នកស្មោះត្រង់ (អឺងអឺយ) ចូរមក ចូរមកពួកអ្នកស្មោះត្រង់
យើងលើកហត្ថផ្ចង់ ថ្វាយបង្គំគាល់ព្រះបុត្រ (ស្ទួន)

២. ចូរច្រៀងសរសើបុត្រាវិសុទ្ធ (អឺងអឺយ) ចូរច្រៀងសរសើបុត្រាវិសុទ្ធ
ព្រះខ្ពស់បំផុត ចុះមកប្រសូតជាមនុស្ស (ស្ទួន)

៣. នៅថ្លេហិមព្រះយេស៊ូវគ្រីស្ទ (អឺងអឺយ) នៅថ្លេហិមព្រះយេស៊ូវគ្រីស្ទ
ប្រសូតជាមនុស្សដើម្បីសង្គ្រោះលោកា (ស្ទួន)

៤. ពន្លឺឋានសួគ៌រះឡើងហើយណា (អឺងអឺយ) ពន្លឺឋានសួគ៌រះឡើងហើយណា
រស្មីភ្លឺថ្លា បំភ្លឺលោកាងងឹត (ស្ទួន)

៥. យើងច្រៀងថ្វាយពរស្រីសួស្ដីពិត (អឺងអឺយ) យើងច្រៀងថ្វាយពរស្រីសួស្ដីពិត
ថ្វាយបុត្រទ្រង់ឫទ្ធិ ជាមហាក្សត្រដ៏ឧត្តម (ស្ទួន)

៦. ចូរឱ្យផែនដីបានក្ដីសុខខុម (អឺងអឺយ) ចូរឱ្យផែនដីបានក្ដីសុខខុម
ហើយច្រៀងរងំ ច្រៀងសរសើតម្កើងព្រះ (ស្ទួន)

៤២ រាត្រីណូអែល


១. អធ្រាត ឮស័ព្ទពួកទេវតាស្រែកច្រៀង ដោយសូរសៀងតន្ត្រីសួគ៌ា
លើទីវាលនាអាកាសា ថា ព្រះសង្គ្រោះទ្រង់បានប្រសូតហើយ
ចូរទៅថ្វាយបង្គំក្សត្រយើង ទ្រង់ផ្ទុំក្នុងស្នូកដោយសុខសាន្ត ។

២. បុត្រតូច ជាព្រះពិតចុះមករកមនុស្សលោក ថ្លៃប្រោសលោះដែលព្រះប្រទាន
ដោយមេត្តាឱ្យទុកជាស្ពាន បានជាមេត្រីនឹងព្រះអម្ចាស់ឋានសួគ៌
ចូរទទួលទ្រង់ដោយចិត្តស្មោះ ទ្រង់យាងមកប្រោស តាមសន្យា ។

៣. ចូរទៅ ផ្កាយនាំផ្លូវទៅបេថ្លេហិម ដោយសង្ឃឹមទោះយប់រងារ
អធ្រាតស្ងាត់មានរស្មីថ្លា ជា ដួងពន្លឺព្រះប្រទានមកហើយ
ចូរទៅថ្វាយបង្គំក្សត្រយើង ទ្រង់ផ្ទុំក្នុងស្នូក ដោយសុខសាន្ត ។

៤១ សូមទ្រង់ផ្ទុំលក់ដោយសុខសាន្ត


១. សូមទ្រង់ផ្ទុំលក់ម្ចាស់អើយដោយសុខសាន្ត ព្រះបុត្រថ្កើនថ្កានម្ចាស់លើលោក (ស្ទួន)
ទ្រង់មានចេស្តា ប្រសូត្រមក ជួយដោះមនុស្សលោក
ឲ្យរួចពីស្លាប់ ហាអឺអឺយ ជួយដោះមនុស្សលោកឲ្យរួចពីស្លាប់

២. ទ្រង់ប្រសូត្រមកម្ចាស់អើយនៅទន់ខ្ចី តែជារស្មី មិនស្រអាប់ (ស្ទួន)
នៅកណ្ដាលមនុស្ស ជាប់មានបាប ទ្រង់មិនជៀសស្លាប់ ដោយរងវេទនា ហាអឺអឺយ ទ្រង់មិនជៀសស្លាប់ដោយរងវេទនា ។

៣. ទ្រង់ស្រឡាញ់មនុស្សម្ចាស់អើយទើបប្ដូរមក លះឋានយោនយក ជាមនុស្សា (ស្ទួន)
រកក្ដីប្រកប ស្និទ្ធស្នេហា នាំមនុស្សគ្រប់គ្នា ឱ្យវិលទៅព្រះ
ហាអឺអឺយ នាំមនុស្សគ្រប់គ្នា ឱវិលទៅព្រះ ។

៤. សូមទ្រង់ផ្ទុំលក់ម្ចាស់អើយដោយសុខសាន្ត ជន្មវ័យឡើងបានឆាប់រហ័ស (ស្ទួន)
សម្រេចផែនការ ព្រះជាម្ចាស់ ដើម្បីយកឈ្នះ លើសេចក្ដីស្លាប់
ហាអឺអឺយ ដើម្បីយកឈ្នះ លើសេចក្ដីស្លាប់ ៕

៤០ ស័ព្ទទេវតាច្រៀងជូនពរ


១. កណ្ដាលអាធ្រាត អឺយ ចន្ទ្រារះថ្លៃថ្លា អស់ពួកទេវតា អឺយ បន្លឺសំឡេងច្រៀង (ស្ទួន)
ពិរោះភិរម្យ អឺយ ឮសូរតែសៀង មានទាំងសំនៀង អឺយ ពិណប្រគំឆ្លើយឆ្លង
(ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

២. ទេវតាចុះមក អឺយ ទាំងហោះជ្រែកមេឃា កាងស្លាបលោតលា ហើយស្រែកច្រៀងរំពង (ស្ទួន)
ពិភពផែនដី អឺយ ស្ងប់ក្រៃកន្លង ស្ដាប់ចម្រៀងផង អឺយ ចម្រៀងពួកទេវតា​
(ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

៣. ទេវតា ស្រែកច្រៀង អឺយ ចម្រៀងជូនពរជ័យ សិរីសួស្ដី អឺយ កើតមានដល់លោកា (ស្ទួន)
ព្រះគ្រីស្ទនាំយកអឺយ អំណោយថ្លៃថ្លា ពីឋានសួគ៌ាអឺយ ចែកជូនដល់មនុស្សលោក
(ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

៤. សូមផែនដីជួប អឺយ នឹងសេចក្ដីអំណរ ក្ដីសុខបវរ អឺយ ព្រះគ្រីស្ទបាន​នាំមក (ស្ទួន)
សូមផុតទុក្ខភ័យ អឺយ ផុតសោកវិយោគ បានតែក្ដីសុខ អឺយ រៀងដរាបអើយ
(ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

៣៩ ព្រះទ្រង់ប្រសូតហើយ


១. រាត្រីស្ងាត់នៅបេថ្លេហិម មានផ្កាយមួយធំរះចំលើក្រោលសត្វ
ជារាត្រីបរិសុទ្ធស្ងប់ស្ងាត់ បុត្រព្រះធ្វើក្សត្រ ប្រសូតយ៉ាងអស្ចា្យ​
លើមេឃចំទីវាលទេវតា លេចមកស្រែកច្រៀងថា ហេលេលូយ៉ា
ថ្វាយសិរីល្អដល់ព្រះបុត្រា ដែលផ្ទុំនៅក្នុងចំបើង ។

២. ព្រះអង្គមាននាមថា យេស៊ូវ ទ្រង់មកប្ដូរ រងទុក្ខជំនួសយើង
រៀបផ្លូវសង្គ្រោះឆ្ពោះឋានថ្កើន រួចនាំយើងឡើងទៅដល់ព្រះបិតា
ចូរច្រៀងសាទរអរព្រះគុណ ដែលព្រះប្រទានដោយសេចក្ដីមេត្តា
ជួយដោះយើងឱ្យរួចពីទុក្ខា ចូរយើងទទួលទ្រង់ចុះ ។



៣៨ ណូអែលបរិសុទ្ធ


១. ណូអែលរាត្រីនេះ ជាណូអែលបរិសុទ្ធ (ជាណូអែលបរិសុទ្ធ)
ណូអែលមុនបំផុត កើតនៅពេលយប់រងារ (នៅពេលយប់រងារ)
ពួកគង្វៀលចៀម ខ្លះយាមខ្លះដេកនិន្ទ្រា (មែនហើយ)
ស្រាប់តែទេវតា លេចឡើងរំពងអាកាស ។


២. ណូអែលរាត្រីនេះ ជាណូអែលបរិសុទ្ធ (ណូអែលបរិសុទ្ធ)
បុត្រសន្តវិសុទ្ធ ច្យុតចុះចាកឋានសួគ៌ា (ចុះចាកឋានសួគ៌ា)
មកយកកំណើត ជាមនុស្សនាលោកា (មែនហើយ)
ប្រសូតមកជា ស្ដេចលើសាសន៍អ៊ីស្រាអែល ។


៣. ណូអែលរាត្រីនេះ ជាណូអែលបរិសុទ្ធ (ណូអែលបរិសុទ្ធ)
ព្រះយេស៊ូវព្រះបុត្រ គង់នៅជិតយើងបង្កើយ (នៅជិតយើងបង្កើយ)
ទ្រង់មកសង្គ្រោះ រំដោះយើងពីបាបហើយ (មែនហើយ)
កុំបង្អង់ឡើយ មិត្តអើយទទួលទ្រង់ចុះ ។

៣៧ ទ្រង់លះសិរីល្អ


១. ទ្រង់លះសិរីល្អចាកសួគ៌ឋាន ធ្វើអំណោយទាន
ដល់មនុស្សរងទុក្ខខ្ចាយខ្ចាត់ យកជាតិជាមនុស្ស ប្រសូតនៅក្នុងក្រោលសត្វ
បាបជនថោកត្រូវស្លាប់បាត់ អាចចូលជួបទ្រង់បាន ។
ចូរយើង ទទួលទ្រង់ចុះ ទ្រង់លោះឱ្យរួចបាបបាន (ស្ទួន)

២. ទ្រង់លះព្រោះតែស្រឡាញ់មនុស្សលោក មកជួយដោះទុក្ខ
ទ្រាំឈឺចាប់ហួសប្រមាណ យកលោហិតបង់ ជាថ្លៃលោះបាបគ្រប់ប្រាណ
ស្លាប់ជួសមនុស្សទោសសាមាន្យ ដើម្បីឱ្យយើងរស់ ។
ចូរយើង ​ព្រមជឿទ្រង់ទៅ យើងត្រូវទ្រង់ប្រោសឱ្យរស់ (ស្ទួន)

៣. ទ្រង់លះមកតាំងជាស្ពានមេត្រី ទាំងជួយដឹកដៃ
នាំចូលដល់ព្រះដោយស្មោះ បានជានឹងទ្រង់ លោហិតផ្សះផ្សាបង់ជួស​
ទើបព្រះទទួលរំដោះ លើកតាំងជាកូនស្ងួន ។
ចូរយើង ចូលតាមទ្រង់ចុះ ទ្រង់លោះយើងជាកូនស្ងួន (ស្ទួន)


៣៦ រកគ្មានដូចទ្រង់


១. អង្គឯណាដែលមានក្ដីស្រឡាញ់ ដូចព្រះយេស៊ូវ
ពិតជារកពុំបានឡើយ ទេ ទេ ទេពិតជារកពុំបានឡើយ
ទ្រង់តែមួយតែងគង់នៅជិតបង្កើយ គឺទ្រង់ហើយជាតួស្រឡាញ់រកគ្មានទេ
ឱ្យដូចទ្រង់នោះគ្មានសោះឡើយ គឺទ្រង់ហើយជាតួសេចក្ដីស្រឡាញ់ (អឺយ) ។

២. ទ្រង់គង់ជិតតែងជួយមើលរាល់ថ្ងៃ ដាស់តឿនទូន្មាន
ទោសខុសឆ្គងទ្រង់លុបចេញ ទេ​ ទេ​ ទេទ្រង់មិនយកទោសព្រោះស្រឡាញ់
ក្ដីទុក្ខព្រួយទ្រង់ទទួលផ្ទុកជួសវិញ ជាសម្លាញ់ស្ងួនភ្ញាស្ងប់ចិត្ត រកគ្មានទេ
ឱ្យដូចទ្រង់ពេលដោយស្រឡាញ់ ទ្រង់បំពេញឱ្យខ្ញុំបានស្កប់ចិត្ត (អឺយ) ។

៣. ចៅក្រមលើលោកិយកាត់ទោសទុរជន ឱ្យត្រឹមរួចខ្លួន
តែព្រះគ្រីស្ទទ្រង់អាណិត ខ្ញុំបះបោរទ្រង់លើកលែងហើយអាណិត
ឱ្យរង្វន់ជាមរតក និងជីវិត រៀបឋានពិតក្នុងតំណាក់ព្រះ រកគ្មានទេ
ឱ្យដូចទ្រង់ជាម្ចាស់ជីវិត ស្មោះត្រង់ពិតឱ្យខ្ញុំបានមរតកព្រះ (អឺយ) ៕


៣៥. កាលណាខ្ញុំច្រៀងពីព្រះយេស៊ូវ


១. កាលណាខ្ញុំច្រៀងពីព្រះយេស៊ូវ ចិត្តខ្ញុំបានធូរស្បើយល្ហើយទុក្ខា បាត់ក្ដីកង្វល់ខ្លោចផ្សា
ព្រោះលោកដែលពេញដោយក្ដីវិនាស ជៀសពុំបានឡើយ
នាមទ្រង់ជាសោបើកឃ្លាំងចម្លើយ មេល្បួងកាលឮនាមព្រះអង្គហើយ
គ្មានអ្នកណាឡើយ ខ្ញុំច្រៀង ខ្ញុំច្រៀង ថ្លែងនាមព្រះសង្គ្រោះ ។

២. កាលណាខ្ញុំច្រៀងថ្លែងនាមព្រះអង្គ ព្រលឹងខ្ញុំផ្លុងហោះកាត់វេហាស៍
កាត់សិរីល្អអស្ចារ្យនៃព្រះ លេចមកពីឋានសួគ៌ា រកផ្ទឹមគ្មានសោះ
នៅលើកិយនេះគ្មានអ្វីទាំងអស់ ជួយស្អាតចិត្តខ្ញុំ ដូចនាមសង្គ្រោះ
ទ្រង់ស្រឡាញ់ស្មោះ ខ្ញុំក្សាន្ត ដោយច្រៀងថ្លែងនាមព្រះអម្ចាស់ ។

៣. កាលណាខ្ញុំច្រៀងលើកនាមឧត្តម ទ្រង់នាំមុខខ្ញុំច្រៀងបទមួយថ្មី
ទេព្តាប្រគុំតន្ត្រី តែមនុស្ស ដែលជារបស់លោកិយ មិនយល់ន័យច្បាស់
ខ្ញុំច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ សូមក្ដីកម្សាន្តចិត្តធូរស្រឡះ
ដោយឫទ្ធិតេជះ ជួយខ្ញុំឱ្យខ្ញុំច្រៀងពីទ្រង់ឥតរសាយ ៕


៣៤ ចម្រៀងនៃពួកឋានសួគ៌


១. យើងជាពួកសាសន៍នៃឋានសួគ៌ (ស្ទួន) បានរាប់ជាគួរ នឹងទទួលសិរីល្អ
នាឋានរុងរឿង បវរថ្កុំថ្កើង ព្រះគ្រីស្ទទ្រង់ស្មោះសរ លះបង់ព្រះជន្ម
យកព្រះលោហិតប្ដូរ លោះហើយនាំយើងចរទៅឋានខ្ពស់ អឺ អឺ .... អឺយ ។

២. នៅជុំវិញបល្ល័ង្កឧត្តម (ស្ទួ​ន) យើងនឹងហែហម ច្រៀងថ្វាយជ័យព្រះទ្រង់យស ទ្រង់ឈ្នះមច្ចុរាជ ហើយរស់ឡើងវិញ ដើម្បីជួយរំដោះ ស្រេចលើទ្រង់ហើយ
ខាងសេចក្ដីសង្រ្គោះ ដ្បិតព្រះអង្គសន្ដោសដោយសាទរ អឺ អឺ .... អឺយ ។

៣. សូរសៀងតន្រ្តីសួគ៌ប្រគំ (ស្ទួន) យើងច្រៀងភិរម្យ ទាំងយប់ថ្ងៃឥតឈប់ឈរ
ច្រៀងថាហាលេ ហាលេលូយ៉ា សូមថ្វាយសិរីល្អ ទាំងរាជ្យ ចេស្ដា
ឥតមានការផ្លាស់ប្ដូរ យើងច្រៀងថ្វាយព្រះពរស្រីសួស្ដី អឺ អឺ .... អឺយ ។

៤. ពេលនេះយើងខ្ញុំសូមច្រៀងថ្វាយ (ស្ទួន) អង្គព្រះពណ្ណរាយកាលយើងនៅក្នុងលោកិយ
ច្រៀងសរសើពី ព្រះអង្គមានគុណ ធ្ងន់លើសហួសនិស្ស័យ សូមឆាប់យាងមក
ស្រង់យើងខ្ញុំឡើងខ្មី យើងនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ អឺ អឺ .... អឺយ ។


៣៣. ទ្រង់វិសេសណាស់ដល់ខ្ញុំ


១. ព្រះអម្ចាស់ទ្រង់វិសេសណាស់ដល់ខ្ញុំ គ្មានអ្វីធំដែលឱ្យខ្ញុំទុកស្មើព្រះអង្គ
ទ្រង់ស្រឡាញ់ហើយលោះខ្ញុំពីទោសផង ក៏បានសងដោយព្រះលោហិតដោយបរិសុទ្ធ

២. ព្រះអង្គទ្រង់មានព្រះគុណយ៉ាងវិសេស ខ្លាំងដល់ម្ល៉េះគឺទ្រង់លះមកសុគត
ប្រោសជីវិតខ្ញុំត្រូវស្លាប់ឱ្យរួចផុត ញែកបរិសុទ្ធទាំងរក្សាមិនឱ្យមានហ្មង

៣. ទ្រង់មិនដែលប្រកាន់ទោសពេលខ្ញុំខុស ជ្រុលលើសលោះដល់ដួលចុះឥតប៉ុនប៉ង
តែងនៅអែបលូកហត្ថាលើកត្រកង គ្មានមិត្តផងដែលវិសេសដូចទ្រង់ឡើយ

៤. បន្ទួលទ្រង់ផ្អែមពិរោះដល់ខ្ញុំណាស់ សន្យាច្បាស់បើខ្ញុំលះតាមទ្រង់ហើយ
តាំងខ្ញុំឱ្យបានឡើងជាកូនព្រះអើយ មិនគួរឡើយតែព្រះអង្គទ្រង់ប្រោសមេត្តា

៥. អើព្រះគ្រីស្ទពិសេសម្ល៉េះដល់ចិត្តខ្ញុំ គឺជាភ្នំកំផែងជុំរាំងការពារ
ព្រះគុណទ្រង់វិសេសហួសខ្ញុំពណ៌នា ព្រះអង្គជាម្ចាស់ហើយតួសេចក្ដីស្រឡាញ់ ។


៣២ ឱសេចក្ដីស្រឡាញ់របស់ព្រះ


១. មើលដួងចន្រ្ទារះភ្លឺថា លើវេហាស៍ស្រទន់ដួងរស្មី
ចាំបំភ្លឺលោកពេលរាត្រី ជាដួងរស្មីប្រទាន
ឱ្យចិត្តមនុស្សគ្រប់ប្រាណ បានក្ដីកម្សាន្តក្នុងភពងងឹត ។


២. ដួងពន្លឺច័ន្ទធំអស្ចារ្យ សព្វលោកាដោយក្ដីស្រឡាញ់ពិត
ព្រះគ្រីស្ទស្នេហ៍លោកិយជាប់ស្និទ្ធ គ្រាលះជីវិតបង់ព្រះជន្ម
ទ្រង់ស្រឡាញ់លើសលន់ ផ្សព្វផ្សាយព្រោះគុណដោយក្ដីមេត្តា ។


៣. ឱក្ដីស្រឡាញ់របស់ព្រះ សម្ដែងច្បាស់ឱ្យឃើញយ៉ាងអស្ចារ្យ
ភាពស្រទន់ដូចដួងច័ន្ទថ្លា លើកលែងទោសាប្រោសកូនស្ងួន
ថ្វាយអង្គទ្រង់ឱ្យថួន ថ្លៃលោះបាបកូនដោយព្រះលោហិត ។


៤. តើមានអ្នកណាវាស់ថ្លឹងបាន ប៉ាន់ប្រមាណស្នេហ៍ទ្រង់លើសជីវិត
ច័ន្ទរះឆ្ងាយភ្លឺសាយមកជិត ដូចភាពស្នេហ៍ស្និទ្ធពីឋានសួគ៌
ដ្បិតទ្រង់ហើយជាតួ នៃសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ។


៣១ ចម្រៀងនៃសេចក្ដីស្រឡាញ់

១. ខ្ញុំសែនស្រឡាញ់ ព្រះវរបិតា មានគ្រប់ចេស្ដា
មានគ្រប់ចេស្ដា បង្កើតលោកិយ ។
ទ្រង់ចាត់ព្រះបុត្រ យេស៊ូវថ្លាថ្លៃ យាងមកលោកិយ
ប្រោសជនប្រុសស្រី ឱ្យរួចជីវ៉ា ។


២. ខ្ញុំសែនស្រឡាញ់ ព្រះរាជបុត្រា ទ្រង់ស៊ូមរណា
ប្ដូរព្រះជីវ៉ា ដោយព្រោះរូបខ្ញុំ ។
ទ្រង់បានបង្រៀន ទូន្មានណែនាំ ដាស់តឿនយើងខ្ញុំ
នាំផ្លូវយើងខ្ញុំ ទៅសួគ៌វិមាន ។


៣. ខ្ញុំសែនស្រឡាញ់ អង្គព្រះវិញ្ញាណ ទ្រង់លោមកម្សាន្ត
ទ្រង់លោមកម្សាន្ត ហើយស្អាងចិត្តខ្ញុំ ។
ទ្រង់មានចេស្ដា បារមីឧត្តម ទ្រង់កែចិត្តខ្ញុំ
ដែលខូចខ្ទេចខ្ទាំ ឱ្យល្អពិសិដ្ឋ ។


៤. ខ្ញុំសែនស្រឡាញ់ ព្រះបន្ទួលពិត បន្ទួលជីវិត
បន្ទួលព្រះពិត ដាស់តឿនទូន្មា្មន ។
ខ្ញុំអានគម្ពីរ ហើយអធិស្ឋាន ដើរតាមលំអាន
តាមការបង្រៀន ពីព្រះឧត្តម ។


៥. ខ្ញុំសែនស្រឡាញ់ ពួកក្រុមជំនុំ ដែលថ្វាយបង្គំ
ដែលថ្វាយបង្គំ ចំពោះព្រះពិត ។
ពួកយើងបរិសុទ្ធ ប្រកបជិតស្និទ្ធ ស្រឡាញ់ព្រះពិត
ស្រឡាញ់ព្រះពិត ហើយតម្កើងទ្រង់ ។


៦. ខ្ញុំសែនស្រឡាញ់ អស់ទាំងមនុស្សផង ចង់ជួយចម្លង
ឱ្យរួចចំណង ដល់ទីសង្រ្គោះ ។
ខ្ញុំធ្វើបន្ទាល់ ពីព្រះដ៏រស់ នាំគ្នាជាស្មោះ
ជឿព្រះដ៏រស់ គឺព្រះយេស៊ូវ ៕

៣០ យើងនឹកដល់ថ្ងៃព្រះអង្គមានជ័យ

១.​ ថ្ងៃនេះជាថ្ងៃអាទិត្យ យើងចូលជីតស្និទ្ធ សរសើព្រះអង្គ
​លើកតម្កើងព្រះគុណទ្រង់ ដ្បិតជ័យព្រះអង្គ ស្រេចថ្ងៃនេះណា (ស្ទួន)

២. ទ្រង់រស់ឡើងវិញថ្ងៃនេះ នាំជ័យជម្នះឱ្យយើងរាល់គ្នា (ស្ទួន)
ឋានឃុំមិនអាចរាំងរា ឃាត់ព្រះជន្មា ព្រះអង្គទុកឡើយ ស្ទួន

៣. ទ្រង់រស់ឡើងពេញចេស្ដា ប្រោសលោះលោកា បានសម្រេចហើយ
ក្ដីស្លាប់គ្មានអំណាចឡើយ ឱពួកយើងអើយ យើងជាកូនព្រះ (ស្ទួន)

៤ យើងច្រៀងហាលេលូយ៉ា គឺថ្ងៃនេះណា ទ្រង់បានយកឈ្នះ
នាំយកព្រះជន្មនៃព្រះ ឱ្យយើងព្រមលះ ចិត្តទទួលទ្រង់ (ស្ទួន)

៥ យើងជុំគ្នាថ្ងៃអាទិត្យ ថ្ងៃទីមួយពិត នឹកជ័យព្រះអង្គ
ជីវិតថ្មីដល់យើងផង សរសើព្រះអង្គ ហាលេលូយ៉ា (ស្ទួន)

២៩ ចូរយើងច្រៀងថ្លែងពីព្រះគុណ

១ ពួកយើងមកជុំគ្នាហើយ ឱបងប្អូនអើយចូរក្រោកឈរឡើង (ស្ទួន)
ស្រែកច្រៀងសរសើតម្កើង ដល់ព្រះនៃយើងដ៏ធំប្រសើរ (ស្ទួន )

២ ព្រះគុណទ្រង់ធ្ងន់អស្ចារ្យ ទោះបីយ៉ាងណាក៏ផ្ទឹមមិនស្មើ (ស្ទួន )
របស់ផង​សព្វសារពើ ព្រះហស្ដទ្រង់ធ្វើ យើងគួរកោតស្ញែង (ស្ទួន) 

៣ យើងច្រៀងសរសើព្រះគុណ ដ៏ធំលើសលន់ទ្រង់បានសម្ដែង (ស្ទួន)
មេត្តាករុណាក្រៃលែង ដោយរើសយើងចេញពីលោកបាត់បង់ (ស្ទួន)

៤ សរសើព្រះវរបិតា ព្រះទ័យស្នេហាដល់លោកលិចលង់ (ស្ទួន)
ចាត់ព្រះសង្គ្រោះមួយអង្គ យាងមកស្រោចស្រង់គឺអង្គរាជបុត្រ (ស្ទួន)

៥ សរសើព្រះយេស៊ូវគ្រីស្ទ ព្រះគុណធ្ងន់ម្ល៉េះ ហឫទ័យអត់ធ្មត់  (ស្ទួន)
លោះយើងដោយប្ដូរសុគត ហៅយើងចេញផុតពីក្ដីវេទនា (ស្ទួន)

៦ សរសើអង្គព្រះវិញ្ញាណ ដែលព្រះប្រទានមកយើងគ្រប់គ្នា (ស្ទួន)
ជួយើងឲ្យបានភ្លឺថ្លា ថែទាំរក្សាក្នុងភាពឧត្តម (ស្ទួន)

៧ ចូលយើងខំស្ដាប់ព្រះសៀង ទ្រង់ផ្ដល់ជាទៀងកុំនៅសំងំ (ស្ទួន)
ទ្រង់ឆ្នៃយើងឱ្យបានសម កូនព្រះឧត្តមខ្ពស់ផុតលោកា (ស្ទួន)

២៨ ច្រៀងហូសាណា

១ ថ្វាយព្រះពរ បវរសួស្ដី សិរីជោគជ័យដល់ព្រះក្សត្រា
ទ្រង់យាងចូលមក ដោយគង់លើខ្នងសត្វលា
 (ហូសាណា ច្រៀងហូសាណា)
សិស្សពីនាក់ សុខចិត្តដោះអាវ ដោយចិត្តជ្រះថ្លា
សម្រាប់ក្រាលធ្វើទីនាំង លើខ្នងសត្វលា ថ្វាយព្រះក្សត្រាទ្រង់គង់
មកកុំបង្គង់ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា)។

២ ថ្វាយព្រះពរ បវរសួស្ដី សិរីជោគជ័យដល់ព្រះយេស៊ូវ
វង្សស្ដេចដាវីឌ ជាក្សត្រាដ៏ថ្លៃថ្នូរ 
(ហូសាណា ច្រៀងហូសាណា)
មនុស្សស្ទើរតែ ទាំងអស់ដោះអាវ ដោយចិត្តត្រេកអរ​
ក្រាលផ្លូវថ្វាយព្រះអង្គយាង ហើយច្រៀងថ្វាយពរ អបអរសាទរព្រះអង្គ
មកកុំបង្អង់ ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា)។

៣ ថ្វាយព្រះពរ បវរសួស្ដី សិរីជោគជ័យដល់ព្រះអម្ចាស់
ក្រមុំស៊ីយ៉ូន អើយប្រញាប់ចេញរូតរះ
(ហូសាណា ច្រៀងហូសាណា)
ចេញទៅហែរ ព្រះអង្គចូលមក យាងទ្រង់ចូលផ្ទះ 
ទ្រង់យាងមករកនាងហើយ ទ្រង់សុភាពណាស់ ចូររៀបចំផ្ទះថ្វាយទ្រង់​
មកកុំបង្អង់ ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា)។

៤ ថ្វាយព្រះពរ បវរសួស្ដី សិរីជោគជ័យដល់ព្រះដ៏ពិត
សម្លាញ់ខ្ញុំអើយ ព្រះអង្គយាងមករកមិត្ត
(ហូសាណា ច្រៀងហូសាណា)
លះអំពើ បាបចាស់ចោលចេញ ហើយចំហចិត្ត
ទទួលព្រះយេស៊ូវគ្រីស្ទ ជាម្ចាស់ជីវិត ថ្វាយបល្ល័ង្កចិត្តដល់ទ្រង់
មកកុំបង្អង់ ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា)។

២៧ ព្រះយេហូវ៉ាជាទីពឹងជ្រក

១.  ព្រះយេហូវ៉ាទ្រង់ជាថ្មដារឹងមាំ ជាបន្ទាយខ្ញុំជ្រកកោន

ជាអ្នកដោះខ្ញុំពីគ្រោះថ្នាក់ ខ្មាំងស្ទាក់ពួន ជាច្រើនស្ទួនជិតជុំ

ទ្រង់ក៏ជាខែលជួយបិទបាំងផុតទុក្ខធំ ជាស្នែងសេចក្ដីសង្គ្រោះរបស់ខ្ញុំ

ហើយទ្រង់ក៏ជាប៉ម យ៉ាងខ្ពស់ឧត្តម ជាទីជ្រកកោនពេលអាសន្ន ។

២. រលកនៃក្ដីស្លាប់បានព័ទ្ធខ្ញុំ​ជុំជិត ក្ដីទុច្ចរិតឡើងជោរជន់

ខ្សែរូតនៃក្ដីស្លាប់រុំព័ទ្ធ ជាច្រើនជាន់ ឱ្យភ័យស្លន់អស្ចារ្យ

នៅគ្រាមានសេចក្ដីទុក្ខព្រួយឬវេទនា នោះខ្ញុំក៏អំពាវនាវព្រះយេហូវ៉ា

ទ្រង់តែងផ្ទៀងព្រះកាណ៌ ហើយបែរភ័ក្រ្តា ជួយដោះខ្ញុំឱ្យរួចទុក្ខភ័យ។

២៦ ទ្រង់នឹងយាងចូលមក


១. ឱ! ទ្វារទាំងឡាយ​អើយចូរងើបក្បាលឡើង ទទួលក្សត្រដ៏ថ្កុំថ្កើង ទ្វារអើយចូរបើកចំហ (ស្ទួន)

ថ្វាយមហាក្សត្រាជាព្រះដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក

​ ​ឱ! ទ្វារដ៏អស់កល្បអើយ ចូរបើកចំហចុះ ។

២.​ ព្រះមហាក្សត្រាព្រះដ៏មានសិរីល្អ ដែលទ្រង់នឹងយាងចូលមក អំណាចទ្រង់លើទាំងអស់ (ស្ទួន)
ជាអ្នកចម្បាំងឈ្នះពួកខ្មាំងហើយជួយរំដោះ អស់អ្នកដែលរងគ្រោះ
ឲ្យរួចដោយឫទិ្ធគួរស្ញែង ល្បីល្បាញយ៉ាងអស្ចារ្យ ។



៣ ព្រះមហាក្សត្រាដ៏មានសិរីល្អ ដែលទ្រង់នឹងយាងចូលមក នោះតើទ្រង់ជាអង្គណា?​ (ស្ទួន)

គឺព្រះរាជ្យបុត្រដែលមកពីព្រះវរបិតា ឬព្រះយេហូវ៉ាដែលបង្កើតលោកិនេះ ជាអម្ចាស់មេត្រី ។

៤ ឱ! មនុស្សគ្រប់ពូជជាតិសាសន៍ទាំងឡាយអើយ (ស្ទួន)

ចូរកុំនៅធ្វើកន្តើយ ទោះក្មេងចាស់ប្រុសឬស្រី (ស្ទួន)

ចូរបើកទ្វារចិត្តថ្វាយទ្រង់យាងចូលមកឆ្នៃ បំផ្លាស់ជីវិតថ្មី

រស់ក្នុងសិរីល្អព្រះ ចូរបើកចំហចុះ ។

២៥ ដោយពឹងព្រះនាម

១. ឱ​​!ព្រះយេស៊ូវអើយ ទ្រង់ជាព្រះអង្គសង្គ្រោះ (ស្ទួន)
ទ្រង់មានព្រះនាមឧត្តមស័ព្ទពិរោះ ប្រោសលោះមនុស្សគ្រប់គ្នា (ស្ទួន)

២. ដោយសារព្រះគុណទ្រង់ យើងខ្ញុំបានជាអ្នកជា (ស្ទួន)
ហើយបានធ្វើជាកូនព្រះវបិតា រាប់ជាអ្នកសុចរិត (ស្ទួន)

៣. ទ្រង់មានក្ដីសប្បុរស ស្រឡាញ់មេត្តាអាណិត (ស្ទួន)
អត់ទោសបាបយើងឱ្យរួចគង់ជីវិត ថ្វាយចិត្តពឹងព្រះអង្គ (ស្ទួន)

៤. ដោយពឹងអាងព្រះនាម យើងបានសម្រេចបំណង (ស្ទួន)
សូមអ្វីនោះបានសម្រេចដូចចិត្តប៉ង ការល្បងយើងបានឈ្នះ (ស្ទួន)

២៤ ព្រះយេស៊ូវគ្រីស្ទល្អអស្ចារ្យ


១.  ព្រះយេស៊ូវគ្រីស្ទល្អអស្ចារ្យ គ្មានព្រះឯណាដូចទ្រង់សោះ (ស្ទួន)

មានតែព្រះអង្គមួយប៉ុណ្ណោះ ដែលជួយសង្គ្រោះមនុស្សមានបាប

បន្ទរ៖  ព្រះយេស៊ូវអើយ មានតែទ្រង់ហើយល្អអស្ចារ្យ ។

២. ព្រះអង្គស្រឡាញ់មនុស្សខ្លាំងណាស់ បានជាស៊ូលះមកប្ដូរស្លាប់ (ស្ទួន)

ទទួលរងទោសជួសមនុស្សបាប បំផ្លាញក្ដីស្លាប់ឲ្យសូន្យបង់ ។

៣ ទ្រង់ព្រមសុគតតែរស់វិញ អំណាចតាំងពេញលើព្រះអង្គ (ស្ទួន)

ដោយក្ដីសប្បុរសលោះមនុស្សផង ចូលក្នុងរាជ្យទ្រង់ជាសម្រេច ។

៤ ខ្ញុំសែនស្រឡាញ់ព្រះអង្គណាស់ ព្រះអង្គជាម្ចាស់ល្អបណ្ដាច់ (ស្ទួន)
 ជួយជីវិតខ្ញុំរួចជាស្រេច ខ្ញុំស៊ូប្ដូរផ្ដាច់តាមព្រះអង្គ ៕

២៣ ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ


១. ម្នាលបណ្ដាជននៅផែនដីអើយ ចូរបន្លឺថ្វាយជាពាក្យអំណរ
​( អឺយ ជាពាក្យអំណរ )
ម្នាលបណ្ដាជននៅផែនដីអើយ ចូរបន្លឺថ្វាយជាពាក្យអំណរ
​ ចូរថ្វាយបង្គំព្រះដោយស្មោះស *ពីព្រោះទ្រង់ល្អនឹងយើងខ្ញុំណាស់ (ស្ទួន)

២. ចូរបម្រើទ្រង់ដោយអរសប្បាយ ចូរស្រែកច្រៀងថ្វាយនៅចំពោះព្រះ
​( អឺយ នៅចំពោះព្រះ )
ចូរបម្រើទ្រង់ដោយអរសប្បាយ ចូរស្រែកច្រៀងថ្វាយនៅចំពោះព្រះ
ពីព្រោះទ្រង់ល្អនឹងយើងខ្ញុំណាស់ *ចូរច្រៀងថ្វាយព្រះដោយស្មោះពីចិត្ត (ស្ទួន)

៣. ចូរដឹងថាទ្រង់ជាអាទិករ បង្កើតយើងមកជារាស្រ្តពិសិដ្ឋ
​( អឺយ ជារាស្រ្តពិសិដ្ឋ )
ចូរដឹងថាទ្រង់ជាអាទិករ បង្កើតយើងមកជារាស្រ្តពិសិដ្ឋ
យើងរាល់គ្នាជារាស្រ្តព្រះអង្គពិត *ចូរយើងថ្វាយចិត្តស្នេហ៍ស្និទ្ធភក្ដី (ស្ទួន)

៤. ចូរចូលច្រកទ្រង់ដោយអរព្រះគុណ ហើយចូលព្រះលានដោយច្រៀងបទថ្មី  ​
( អឺយ ដោយច្រៀងបទថ្មី ) 
ចូរចូលច្រកទ្រង់ដោយអរព្រះគុណ ហើយចូលព្រះលានដោយច្រៀងបទថ្មី
ច្រៀងបទសរសើរព្រះដ៏មានជ័យ *យើងច្រៀងរាល់ថ្ងៃថ្វាយព្រះអម្ចាស់ (ស្ទួន)

៥ ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ ក្ដីស្នេហ៍ទ្រង់ក៏មិនប្រែក្រឡាស់
​( អឺយ មិនប្រែក្រឡាស់ )
ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ ក្ដីស្នេហ៍ទ្រង់ក៏មិនប្រែក្រឡាស់ ព្រះទ័យសប្បុរសនឹងយើងខ្ញុំណាស់ * មិនចេះប្រែផ្លាស់អស់កល្បជានិច្ច ស្ទួន

*ឃ្លាច្រៀងស្ទួន

២២ អរព្រះគុណ

១.  អរគុណព្រះវរបិតា ស្រឡាញ់អស្ចារ្យ ដល់យើងគ្រប់ប្រាណ
ស៊ូចាត់រាជបុត្រឱ្យចុះចាកឋាន ជួយនាំយើងថ្កាន ទៅឯឋានទ្រង់ ។

២. អរគុណព្រះយេស៊ូវគ្រីស្ទ ព្រះគុណធ្ងន់ម្លេះ ដល់លោកលិចលង់ ទ្រង់ជារាជបុត្រមកជួយស្រោចស្រង់ គ្រប់បាំងទោសផងតាំងស្ពានមេត្រី ។

៣ អរគុណអង្គព្រះវិញ្ញាណ ដែលព្រះប្រទាន ដោយប្រោសប្រណី
មកជួយបំភ្លឺគ្រប់ជនប្រុសស្រី បង្កើតយើងថ្មី ប្រោសឱ្យបានរស់។



២១ ចម្រៀងថ្វាយព្រះពរ


១.­­ សូមថ្វាយព្រះពរ​ ដ៏បវរមហាជោគជ័យ យើងគ្រីស្ទជនទាំងប្រុសស្រី សូមថ្វាយដោយស្មោះស (​ស្ទួន)

ឱ! ព្រះយេស៊ូវ យើងខ្ញុំថ្វាយដោយអំណរ ដ្បិតទ្រង់បានស៊ូប្ដូរ ជាប់ឆ្កាងជួសយើងជាក់ច្បាស់។

២. ព្រះលោហិតទ្រង់ ហូរខ្ចាយដរាបដល់ក្ស័យ លោះបាបមនុស្សក្នុងលោកិយ គ្រប់ពូជគ្រប់ជាតិសាសន៍ (ស្ទួន)

ដ្បិតទ្រង់ស្រឡាញ់ ដល់យើងខ្ញុំជាខ្លាំងណាស់ ព្រះទ័យមិនប្រែផ្លាស់ ចោលយើងឱ្យរងវេទនា។

៣. ទូលព្រះបង្គំ រូបយើងខ្ញុំគ្រប់ៗប្រាណ សូមលើកហត្ថាឡើងថ្កាន ក្រាបប្រណម្យវន្ទា(ស្ទួន) 
ថ្លែងអរព្រះគុណ ធ្ងន់វិសេសឥតឧបមា ព្រះតេជះឫទ្ធា សូមបានថ្កុំផ្កើងរុងរឿង ។ 

៤. សូមរាជ្យទ្រង់បាន គ្រប់គ្រងដោយឫទ្ធិចេស្ដា ហើយទ្រង់ក៏ជាសិរីសា គ្រប់គ្រងដឹកនាំយើង (ស្ទួន)

ទ្រង់នឹងធ្វើទោស ដល់លោកិយដោយសារភ្លើង ចំណែកឯពួកយើង ទ្រង់បានប្រោស់លោះរួចហើយ។

៥. ទូលព្រះបង្គំ យើងខ្ញុំសូមថ្វាយព្រះពរ ថ្វាយសិរីរុងរឿងបវរ ព្រះជន្មអស់កល្បអើយ (ស្ទួន)

សូមរាជ្យព្រះអង្គ ឆាប់មកដល់កុំយូរឡើយ ខ្មាំងបៀតបៀនមិនស្បើយ ​ ដល់យើងខ្ញុំជាខ្លាំងណាស់។

២០ ព្រះអង្គជាម្ចាស់នៃឋានសួគ៍


១. ឱ! ពួកមនុស្សជាតិនៅផែនដីអើយ ចូរកុំកន្តើយនឹងព្រះជាម្ចាស់

បន្លឺសំឡេងឱ្យលាន់ឮច្បាស់ ពោលសរសើរព្រះសន្តវិសុទ្ឋ ។

២. ចូរប្រគុំបទថ្មីនិងច្រៀងថ្វាយ ដល់ព្រះពណ្ណរាយដោយស្មោះបំផុត

និងលើកតម្កើងព្រះនាមបរិសុទ្ឋ ប្រគុំថ្វាយបទរុងរឿងសួស្តី ។

៣. ចូរឱ្យអស់មនុស្សសាសន៍ផងនានា ដើរតាមមាគា៍សិរីជោគជ័យ

ហើយស្គាល់ស្នាព្រះហស្តអស្ចារ្យក្រៃ ដែលមនុស្សលោកិយធ្វើពុំដូចទ្រង់ ។

៤. ទ្រង់បានបង្កើតមេឃនិងផែនដី មនុស្សក្នុងលោកិយនិងសព្វអ្វីផង

ដោយសារអំណាចឫទ្ឋីព្រះអង្គ គឺមានតែទ្រង់ជាម្ចាស់សួគា៍ ។

៥. ឱ! ប្រជាជនក្នុងសាកលលោក ចូរថ្វាយជ័យជោគប្រសើរមហិមា

ចូរកោតសរសើរព្រះម្ចាស់សួគា៍ ទ្រង់មាននាមាឧត្តមអស្ចារ្យ ។

៦. ទ្រង់នឹងតាំងរាជនគរទ្រង់ឡើង យើងស្រែកទ្រហឹង ទាំងប្រកាសថា

ព្រះអង្គគ្រប់គ្រងអស់ទាំងមនុស្សា   សត្វគ្រប់រូបាដោយក្តីសប្បុរស ។







១៩ យើងគោរពព្រះនាមព្រះយេស៊ូវ


១. ឱ! ព្រះរាជបុត្រា   មានឫទ្ឋិអស្ចារ្យ ពីឋានសួគ៌ា

ឱ្យមនុស្សលោកគ្រប់គ្នា ក្រាបថ្វាយវន្ទា លើកនាមព្រះអង្គ

បន្ទរ៖   យើងខ្ញុំសូមវន្ទា លើកនាមប្រសើរ ជានាមអស្ចារ្យ

នាមព្រះយេស៊ូវថ្លៃថ្លា សង្រ្គោះលោកា ឲ្យរួចចាកទុក្ខ។

២. ព្រះយេស៊ូសង្រ្គោះ មិនចេះមើលថោក ចំពោះលោកអ្នក

ទោះបីមនុស្សខ្វិនខ្វាក់ ទ្រង់ជួយដោយស្ម័គ្រ មិនរើសមុខឡើយ

៣. ឱ! ព្រះយេស៊ូវអើយ មានតែទ្រង់ហើយ ដែលជួយតម្រូវ

ឲ្យយើងខ្ញុំដើរផ្លូវត្រូវ ជួយដឹកនាំទៅ ឲ្យរូចពីបាប ៕

១៨ សរសើរព្រះនាមព្រះអង្គ


១. ឱ! ព្រះវរបិតា បិតា ទ្រង់ជាព្រះបរិសុទ្ឋ (ស្ទួន)

យើងត្រូវ អឺយស្នេហ៍ពិត ចំពោះតែព្រះអង្គមួយ (ស្ទួន)

២. កាលពីលើកមុន លើកមុន យើងពុំទាន់ដឹងអ្វី (ស្ទួន)

ឥឡូវយើងដឹងក្តី បរិសុទ្ឋរបស់ព្រះហើយ (ស្ទួន)

៣. ឱ! បងប្អូនគ្រីស្ទជន គ្រីស្ទជន ចូរកុំនៅកន្តើយ (ស្ទួន)

រួមដៃគ្នាឡើងហើយ សរសើរព្រះនាមព្រះអង្គ (ស្ទួន)

១៧ ចម្រៀងនាងម៉ារីយ៉ា


១. វិញ្ញាណខ្ញុំសុំលើកតម្កើង ព្រះដ៏រុងរឿងម្ចាស់លោកា

ចិត្តខ្ញុំត្រេកអរឥតឧបមា នឹងការសង្រ្គោះនៃម្ចាស់ថ្លៃ។

២. ព្រះជាអម្ចាស់ថ្លៃឧត្តម ទតមើលមកខ្ញុំរាល់យប់ថ្ងៃ

ជាអ្នកបម្រើដ៏ក្រក្រី ទ្រង់ប្រោសប្រណីជួយសង្រ្គោះ។

៣. អំណើះតទៅគ្រប់សម័យ មនុស្សក្នុងលោកិយនេះទាំងអស់

តែងពោលសរសើរខ្ញុំដោយស្មោះ ថាមានកេរ្ដិ៍ឈ្មោះភព្វវាសនា។

៤. ព្រះអង្គមានឫទ្ឋិលើសជាងស្ដេច ទ្រង់បានសម្រេចការអស្ចារ្យ

សង្រ្គោះរូបខ្ញុំដោយមេត្តា ព្រះអង្គពិតជាសន្តវិសុទ្ឋ។

៥. មេត្តាករុណានៃព្រះអង្គ ល្អល្អះត្រចង់ប្រសើរផុត

ប្រោសប្រណីអស់អ្នកក្រខ្សត់ មានចិត្តអំណត់ចេះកោតខ្លាច។

៦. ព្រះអង្គកំចាត់ជនឆ្មើងឆ្មៃ ដកសិទ្ឋិពីដៃអ្នកកោងកាច

លើកជនសុភាពឱ្យអង់អាច ឱ្យកាន់អំណាចមានសីលធម៍។

៧. ព្រះអង្គជាម្ចាស់បានប្រទាន ដល់អ្នកស្រេកឃ្លានហើយទ័លក្រ

ទ្រង់ដេញអ្នកមានអមនុស្សធម៍ ឲ្យចាកចេញចរដៃទទេ។

៨. ព្រះអង្គលើកស្ទួយជួយរំដោះ កូនចៅទាំងអស់ឥតសល់ទេ

ព្រោះទ្រង់នឹកចាំមិនភ្លេចគេ ព្រះទ័យរិះរេជួយសង្រោះ។

៩. តាមព្រះបន្ទួលដ៏ប្រពៃ ថានឹងប្រណីបុព្វបុរស

លោកអ័ប្រាហាំព្រមទាំងអស់ ពូជពង្សរបស់លោករៀងទៅ។

១៦ ចិត្តខ្ញុំស្រែកច្រៀង


១. ចិត្តខ្ញុំស្រែកច្រៀងពីគុណករុណា ទ្រង់ប្រោសមេត្តាដល់ខ្ញុំរួចហើយ

ខ្ញុំមានសេរី រួចខ្លូនដល់ត្រើយ ព្រលឹងខ្ញុំអើយ រីករាយអស្ចារ្យ។

២. ឥឡូវខ្ញុំច្រៀង រងំក្នុងចិត្ត សរសើរព្រះពិត ទ្រង់មានមេត្តា

បាបខ្ញុំមិនគួរ ទ្រង់ប្រោសសោះណា តែព្រះបិតា ស្នេហាខ្ញុំពិត។

៣. ព្រះគុណនៃទ្រង់ខ្ញុំវាល់មិនបាន ច្រើនហួសប្រមាណស្រោចស្រពដួងចិត្ត

នាំឱ្យខ្ញុំច្រៀងរៀងមួយជីវិត ច្រៀងថ្វាយព្រះពិត ដែលសង្រ្គោះខ្ញុំ។

១៥ សរសើរព្រះគុណ


១. ថ្ងៃនេះជាថ្ងៃដ៏ល្អ យើងនាំគ្នាមកសរសើព្រះគុណ

ព្រះអង្គដែលមានគុណធ្ងន់ ផ្ដល់ក្តីទន់ភ្លន់ដល់យើងទាំងឡាយ

មកចុះយើងជុំគ្នាកុំបីរសាយ ស្រីប្រុសផងទាំងឡាយយើងបបួលគ្នា

មកសរសើរតម្កើងព្រះគុណ មកសរសើរតម្កើងព្រះគុណ

ដែលមានគុណធ្ងន់ព្រះករុណា។

២. យើងសូមសរសើរព្រះអង្គ ដែលព្រមយាងចុះមកក្នុងលោកា

ដោយព្រះហឫទ័យស្នេហា លះឋានសួគ៌ាមកកើតជាមនុស្ស

គឺព្រះយេស៊ូដែលជួយសង្រ្គោះ ព្រមស្លាប់ជាជំនួសរូបយើងរាល់គ្នា

សូមសរសើតម្កើងព្រះគុណ សូមសរសើតម្កើងព្រះគុណ

ដែលមានគុណធ្ងន់ព្រះករុណា។

៣. អង្គព្រះវិញ្ញាណទ្រង់នាំ ឱ្យយើងខិតខំដើរទៅឋានសុខ

ពុះពារឧបសគ្គរាំងមុខ ទោះបីមានទុក្ខលំបាកយ៉ាងណា

ធ្វើតាមតែអ្វីៗដែលព្រះបញ្ជា ទ្រង់គង់ជាមួយយើងតាមព្រះសន្យា

សូមសរសើតម្កើងព្រះគុណ សូមសរសើរតម្កើងព្រះគុណ

ដែលមានគុណធ្ងន់​​​ព្រះករុណា ៕

១៤​ សរសើរព្រះអម្ចាស់


១. បងប្អូនទាំងអស់ រួមគំនិតចិត្តចងចាំ ច្រៀងតាមភ្លេងណែនាំ

បទចងចាំតាមបញ្ញា តាមបទទំនងដែលចាំគ្រប់វេលា

ថ្វាយព្រះបិតា សរសើរការទ្រង់ប្រោសលោះ (ស្ទួន)។

២. សុខសាន្តទាំងប្រុសស្រី​​ ពួកព្រះបិតាសន្ដោស ថ្វាយជីវិតដោយស្មោះ

ដល់ព្រះគ្រីស្ទបុត្រសំណព្វ កុំរសាយចិត្តឬចង់វិលត្រឡប់

ត្រូវឱ្យកាន់ខ្ជាប់ ដើរតាមព្រះដ៏ឧត្តម (ស្ទួន)។

៣. ឱព្រះអម្ចាស់អើយ គឺទ្រង់ហើយលោះយើងខ្ញុំ ដ្បិតព្រះអង្គទ្រង់ធំ

ជួយយើងខ្ញុំឱ្យរួចស្លាប់ ហើយទុកជាមិត្តប្រកបស្និទ្ឋមិនក្រឡាប់

បើកឱ្យមានច្បាប់ ចូលទៅព្រះបិតាបាន​​ (ស្ទួន)។

៤. សរសើព្រះជាម្ចាស់ ទ្រង់ផ្តល់ច្បាស់ក្ដីសុខសាន្ត ដោយទ្រង់បានប្រទាន

ព្រះវិញ្ញាណដ៏ឧត្តម ពេញដោយព្រះគុណមកថែរក្សាយើងខ្ញុំ

សូមក្រាបបង្គំ ច្រៀងបទថ្វាយសិរីល្អ (ស្ទួន)។

១៣ ឱព្រះដ៏ជាមហាក្សត្រ



១. ឳព្រះដ៏ជាមហាក្សត្រ យើងខ្ញុំប្រតិបត្តិតម្កើងព្រះនាម។

២. ចិត្តកូនទាំងអស់ជឿតាម លើកតាំងព្រះនាមនៃព្រះដ៏រស់។

៣. ដោយចិត្តភក្ដិដ៏ស្មោះ យើងខ្ញុំទាំងអស់សូមថ្លែងប្រកាស។

៤. សរសើនូវ‌‌‌‌‌​ឫទ្ឋិអម្ចាស់ ដែលយើងឃើញច្យាស់ពីក្តីករុណា។

៥. សន្តោសដល់គ្រប់កិច្ចការ​ ពីព្រះបិតាដល់បុត្រប្រុសស្រី។

៦. ព្រះអង្គតែងតែប្រណី ករុណាប្រពៃប្រោសអស់មនុស្សជាតិ។

៧. កូនសូមប្រកាសប្រាប់ញាតិ កូនបានរស់ទៀតដោយស្នាដៃទ្រង់។

៨. ព្រះអង្គទ្រង់នាំតម្រង់ លើកថ្កើងបញ្ចង់អ្នកដួលទាំងអស់។

៩. ភ្នែកយើងរង់ចាំដ៏ស្មោះ ពីក្ដីសប្បុរសនៃវរបិតា។

១០. ព្រះអង្គប្រទានអាហារ តាមក្ដីត្រូវការដល់អ្នកឃ្លានណាស់។

១១. ប្រទាននូវឫទ្ឋិតេជះ សង្រ្គោះជាក់ច្បាស់អ្នកអំពាវទ្រង់។

១២. ព្រះអង្គការពារតម្រង់ ពួកបុត្រស្មោះត្រង់ទ្រង់លើកតម្កើង។

១៣.ឱព្រះអម្ចាស់នៃយើង កូនសូមតម្កើងដោយចិត្តបរិសុទ្ឋ។

១២​​ គុណព្រះ


១. ម៉ែឪមានគុណ រាប់ទុក​ជាធ្ងន់ថ្លៃឥតឩបមា

តែផ្ទឺមពុំស្មើ ​ គុណព្រះឡើយណា

តបស្នងម្ដេចម្ដា មិនដែលអ្នកណារួចបាន។

២. ទ្រង់ផ្ដល់ជីវិត វិញ្ញាណរស់ពិតនៅក្នុងអង្គប្រាណ

ផ្គត់ផ្គង់រក្សា អាហារប្រទាន

រូបកាយរស់បាន​ ​ ដោយសារគុណទ្រង់ផ្ដល់មក។

៣. គុណទ្រង់ដោះទុក្ខ ដោយបាបនាំមុខវង្វេងក្នុងលោក

ពេលស្រែករកព្រះ ទ្រង់តែងទតមក

ជួយដោះទុក្ខសោក ដោយក្ដីមេត្តាលើសលន់។

៤. គុណ​ព្រះយេស៊ូ លោះយើងដោយប្តូរលះបង់ព្រះជន្ម

គ្មានអ្នកណាឡើយ អាចវាល់ព្រះគុណ

ទោសយើងសែនធ្ងន់​ ទ្រង់លោះឱ្យយរូចពីស្លាប់។

១១​​​ សរសើរហើយអរព្រះគុណ






​ ១.សរសើរហើយអរព្រះគុណ ព្រះអង្គដែលមានគុណធ្ងន់

ទ្រង់ប្រោសជនគ្រប់សាសន៍ឱ្យរស់ឡើង​ សរសើរកោយច្រៀងតម្កើង

ព្រះអង្គទ្រង់ឫទ្ឋិរុងរឿង ដួងចិត្តយើង​ ថ្វាយដល់ម្ចាស់ជីវិត។


២.សរសើរព្រះគុណព្រះអង្គ ទ្រង់ស្មោះយាងមកស្រោចស្រង់

ដ្បិតព្រះអង្គទ្រង់ជាព្រះដ៏ពិត ទ្រង់មានព្រះទ័យអាណិត

យាងមកហើយគង់ជាប់ស្និទ្ឋ ធ្វើជាមិត្ត​​ នឹងយើងអ្នកមានបាប។ 


៣. សរសើរហើយអរព្រះគុណ ព្រះទ័យស្រឡាញ់ទន់ភ្លន់

ទ្រាំអត់ធន់នឹងយើងជាដរាប រាជ្យទ្រង់មានតែសន្តិភាព

ឋិតថេរនៅជាដរាប យើងឈ្នះបាប ហើយមានជីវិតថ្មី។

១០ ការទ្រង់សុទ្ធតែអស្ចារ្យ


១. ព្រះគ្រីស្ទ យេស៊ូវជាព្រះ ដ៏មានតេជៈឫទ្ធិបារមី (ស្ទួន)

មានព្រះគុណធ្ងន់ក្រៃ ប្រោសលោះលោកិយឱ្យបានរួច (ស្ទួន)


២. ស្នាព្រះ ហស្តរបស់ទ្រង់ ល្អក្រៃកន្លងគ្មានប្រដូច (ស្ទួន)

ទោះមនុស្សធំតូច ប្រាជ្ញខ្ពស់ស្រៀវស្រួចឥតយល់បាន (ស្ទួន)


៣. ព្រះអង្គ បានសាងផ្ទៃមេឃ ល្វឹងល្វើយអនេករកផ្ទឹមគ្មាន (ស្ទួន)

ពលបរិវាសល់សែន ជាស្នាព្រះហស្តទ្រង់បង្កើត (ស្ទួន)


៤. គន់មើល អស់ហ្វូងតារា ពាសពេញមេឃា ពន្លឺឆើត (ស្ទួន)

ថ្ងៃ ខែ ភ្លឺក្រឡែត ទ្រង់តាំងបំភ្លឺយប់នឹងថ្ងៃ (ស្ទួន)


៥. រីឯ នៅលើផែនដី មានសព្វអ្វីៗល្អពេកក្រៃ (ស្ទួន)

មនុស្សនិងសត្វស្រុកព្រៃ ហោះហើរលូនវារ ទ្វេចតុបាទ (ស្ទួន)


៦. ព្រះហស្ត ព្រះអង្គទ្រង់លោះ ដោះទុក្ខគ្រប់មនុស្សដែលមានបាប (ស្ទួន)

ទ្រង់ទ្រាំទ្រហួសខ្នាត គេបោះទម្លុះភ្ជាប់ឈើឆ្កាង (ស្ទួន)


៧. ដោយសារតែស្នាព្រះហស្ត ការល្អឥតខ្ចោះទ្រង់បានសាង (ស្ទួន)

ជីវិតថ្មីស្រឡាង ដែលទ្រង់បង្កើតយើងរាល់គ្នា (ស្ទួន)


៨. ព្រះហស្ត ព្រះអង្គមានឫទ្ធិ នឹងបង្កើតភពមួយអស្ចារ្យ (ស្ទួន)

សម្រាប់យើងរាល់គ្នា គឺជាផ្ទៃមេឃ ផែនដីថ្មី (ស្ទួន)

៩ ចូរយើងច្រៀងសសើរ


១. ចូរយើងស្រែកច្រៀង សរសើព្រះអង្គ ហាលេលូយ៉ា (ស្ទួន)

មកពួកស្មោះត្រង់ យើងច្រៀងសរសើ ហាលេលូយ៉ា ហាលេលូយ៉ា ។


២. ដ្បិតព្រះនៃយើង ខ្ពង់ខ្ពស់ប្រសើរ លេលូយ៉ា (ស្ទួន)

គ្មានអង្គណាស្មើ ប្រៀបផ្ទឹមបានឡើយ លេលូយ៉ា ហាលេលូយ៉ា ។


៣. យើងច្រៀងយើងលោត យើងអរសប្បាយ លេលូយ៉ា (ស្ទួន)

ទ្រង់លោះយើងហើយ ឱ្យមានសេរី លេលូយ៉ា ហាលេលូយ៉ា ។


៤. មកពួកស្មោះត្រង់ ទាំងប្រុសទាំងស្រី លេលូយ៉ា (ស្ទួន)

អបអរទះដៃ សរសើព្រះគុណ លេលូយ៉ា ហាលេលូយ៉ា ។

៨ តើគួរឱ្យខ្ញុំទុកព្រះអង្គស្មើអ្វី?


១. ឱផ្កាយ ទាំងឡាយអើយមានរស្មីព្រិចៗ អស្ចារ្យណាស់ ខ្ញុំមិនភ្លេចស្នាព្រះហស្តព្រះអង្គ ដែលលាតផ្ទៃមេឃធំធេង លំអដោយហ្វូងផ្កាយទ្រង់ ។

បន្ទរ៖ តើឱ្យខ្ញុំទុកព្រះអង្គ ស្មើនឹងមនុស្សឬអ្វីៗ គួរអស្ចារ្យដែរឬទេ គឺព្រះអង្គ ធំលើសគេ ហើយពេញសិរីល្អ ។

២. ផែនដី រាល់យប់ថ្ងៃមានដំណើរទៀងទាត់ ពន្លឺថ្ងៃខ្យល់បរិសុទ្ធ ទ្រទ្រង់រូបកាយខ្ញុំ ដែលទ្រង់បានសូនពីដី ឱ្យបានថ្វាយសិរីល្អ ។

៣. លោកិយ ព្រះច្រើនក្រៃកើតពីស្នាដៃមនុស្ស មានភ្នែកដែរឥតឃើញសោះ ច្រមុះឥតដឹងក្លិន ដៃជើងងាប់ដូចជាប់ខ្វិន តើជាព្រះដែរឬអី?

៤. ព្រះគ្រីស្ទ ប្រោសលោកនេះដោយដោះបាបគេចេញ ព្រះហឫទ័យទ្រង់ស្រឡាញ់ ក៏មិនចេះផ្លាស់ប្រែ ព្រះជន្មទ្រង់គង់ឋិតថេរ ភាពបរិសុទ្ធនៅអស់កល្ប ៕

៧ ចូរច្រៀងបទថ្មីថ្វាយព្រះអង្គម្ចាស់


បន្ទរ៖ ចូរយើងនាំគ្នាច្រៀង បន្លឺសំឡេងច្រៀងថ្វាយព្រះ

ច្រៀងបទថ្មីថ្វាយព្រះ ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។


១. ឱពិភពលោក នាំគ្នាថ្វាយពរ ច្រៀងថ្វាយព្រះពរព្រះនាមព្រះអង្គ ចូរប្រកាសដល់មនុស្សទាំងពួង រៀងរាល់ថ្ងៃឱ្យគ្រប់គ្នាដឹង ពីសេចក្ដីសង្គ្រោះរបស់ព្រះអង្គ


បន្ទរ៖ ចូរយើងនាំគ្នាច្រៀង បន្លឺសំឡេងច្រៀងថ្វាយព្រះ

ច្រៀងបទថ្មីថ្វាយព្រះ ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។


២. ចូរនាំគ្នាថ្លែង ពីភាពថ្កុំថ្កើង សិរីរុងរឿងនៃព្រះអម្ចាស់ ឱ្យអស់មនុស្សគ្រប់ពូជជាតិសាសន៍ បានស្គាល់ទ្រង់ ហើយក៏យល់ច្បាស់ ថាព្រះនៃយើងល្អវិសេសក្រៃ ។


បន្ទរ៖ ចូរយើងនាំគ្នាច្រៀង បន្លឺសំឡេងច្រៀងថ្វាយព្រះ

ច្រៀងបទថ្មីថ្វាយព្រះ ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។


៣. ព្រះអម្ចាស់យើង ទ្រង់ជាព្រះពិត ព្រះពិតតែមួយជាទីស្ញប់ស្ញែង ទ្រង់ឧត្តម រុងរឿងក្រៃលែង ទ្រង់សមនឹងទទួលពីយើង គ្រប់ពាក្យតម្កើងដ៏ថ្លៃបំផុត។

៦ ទ្រង់ជាព្រះពិតតែមួយព្រះអង្គ


១. ឱព្រះអង្គម្ចាស់ជាព្រះនៃខ្ញុំ ទូលបង្គំសូមសសើរព្រះអង្គ សូមលើកតម្កើងព្រះនាមផងទ្រង់ យ៉ាងខ្ពស់ត្រចង់ ជារៀងរាបដរាបតទៅ។

២. ព្រះអង្គសប្បុរសចំពោះរូបខ្ញុំ ទ្រង់ស្រឡាញ់ខ្ញុំខ្លាំងពន់ពេកកូវ ទាំងស្រង់ព្រលឹង ខ្ញុំពីរណ្ដៅ នរកដ៏ជ្រៅ ខ្ញុំរស់នៅលែងជាប់ពិរុទ្ធ ។

បន្ទរ៖ សូមទ្រង់បង្រៀនខ្ញុំឱ្យស្គាល់ផ្លូវ ខ្ញុំនឹងដើរទៅក្នុងសេចក្ដីពិត ផ្លូវរបស់ទ្រង់ល្អល្អះសុក្រិត សូមបង្រួមចិត្ត ខ្ញុំឱ្យកោតខ្លាច ដល់នាមទ្រង់ ។

៣. ព្រះអង្គទ្រង់ធំឧត្តមណាស់ណា ចេស្ដាធ្វើការអស្ចារ្យកន្លង ទ្រង់ជាព្រះពិតតែមួយព្រះអង្គ វិញ្ញាណខ្ញុំផ្ចង់ ថ្វាយបង្គំតែព្រះអង្គមួយ ។

៥ សូមសរសើនាមទ្រង់




១. អូ! ព្រះអម្ចាស់ ទ្រង់ធំប្រសើរ គ្មាននាមណាស្មើនឹងទ្រង់ឡើយ

ទ្រង់លើសគេ នាមទ្រង់ភាសាមនុស្សលោករកគ្មានទេ ព្រះទ័យស្និទ្ធស្នេហ៍

នឹងពួកបរិសុទ្ធ សូមសសើរនាមទ្រង់ សូមសរសើនាមទ្រង់។


២. ទ្រង់ផ្សាយមេត្តាដល់មនុស្សគ្រប់សាសន៍ ឱ្យបានឃើញច្បាស់ការសង្គ្រោះ

ធំបំផុត ដោយព្រះលោហិត នៃអង្គព្រះរាជបុត្រ ខ្ចាយដល់សុគត សងថ្លៃប្រោសលោះ សូមសរសើនាមទ្រង់ សូមសរសើនាមទ្រង់។


៣. ទ្រង់តែអត់ទោសដល់អ្នកលន់តួ បាបធ្ងន់មិនគួរតែមកក្រាប

ទ្រង់តែងប្រោស ដោយព្រះហឫទ័យស្រឡាញ់សន្ដោស លើកអ្នកដួលចុះ ឱ្យងើបវិញពិត សូមសរសើនាមទ្រង់ សូមសរសើនាមទ្រង់ ។



៤. ព្រះអង្គសុចរិត កាត់ទោសមនុស្សរឹង ធ្វើបាបទទឺងដោយមិនព្រម ផ្លាស់ប្រែចិត្ត ឱ្យរងទុក្ខទោស​វេទនាក្នុងភ្លើងពិត បាត់បង់ជីវិត អស់កល្បជានិច្ច សូមសរសើនាមទ្រង់ សូមសរសើនាមទ្រង់ ។






៥. ទ្រង់លើកតម្កើងដោយយុត្តិធម៌ ពួកអ្នកស្មោះស ក្ររងទុក្ខទ្រង់មិនភ្លេច លើកតាំងឱ្យជីវិតអស់កល្បជានិច្ច គឺអ្នកសម្រេចរងទុក្ខក្នុងទ្រង់ សូមសរសើនាមទ្រង់ សូមសរសើនាមទ្រង់ ។



៤ ដោយព្រះហឫទ័យស្នេហ៍



១. ព្រះដ៏គង់នៅ អស់កល្បជានិច្ច នាមល្បី

គឺអង្គម្ចាស់ថ្លៃ ព្រះបិតា ព្រះរាជបុត្រ

អង្គព្រះវិញ្ញាណ ទាំងបីជាអង្គបរិសុទ្ធ

ព្រះទ័យមោះមុត ស្នេហ៍យើងឥតអ្វីផ្ទឹមបាន ។



២. ព្រះវរបិតា ដែលគង់នៅនាឋានសួគ៌

ទ្រង់បានស្រឡាញ់ មនុស្សលោកគ្មានទីបំផុត

ដោយព្រោះស្រឡាញ់ មនុស្សលោកគ្មានទីបំផុត

ទ្រង់ចាត់រាជបុត្រ ឱ្យមកដោះមនុស្សគ្រប់គ្នា ។



៣. ព្រះយេស៊ូវគ្រីស្ទ ជាអង្គព្រះរាជបុត្រា

មកក្នុងលោកា ប្រោសមនុស្សឱ្យរួចពីស្លាប់

អ្នកណាជឿទ្រង់ រួចទោសហើយ ក៏មានច្បាប់

ដ្បិតព្រះទ្រង់រាប់ អាចចូលដល់ឋានបិតា






៤. រីព្រះវិញ្ញាណ ទ្រង់សោតក៏មានកិច្ចការ

ជួយមនុស្សគ្រប់គ្នា ឱ្យស្គាល់ដល់ព្រះរាជបុត្រ

បណ្ដេញអារក្ស មេបាបឱ្យវាចេញផុត

ជួយនាំយើងរត់ ជៀសឆ្ងាយពីផ្លូវសាច់ឈាម ។



៥. យើងមានចិត្តស្ងប់ នៅពេលទ្រង់ប្រោសយើងភ្លាម

មិននៅទីទាម នាំគ្នាដើរតាមទ្រង់ទៅ

ទ្រង់យាងនាំមុខ ឱ្យយើងបានដើរត្រង់ផ្លូវ

ការពារសត្រូវ ខ្លាចក្រែងឆក់យកបាត់បង់ ។



៦. ចូរយើងស្រែកច្រៀង សរសើព្រះដោយស្មោះត្រង់

នាំតង្វាយផង យកមកដាក់លើអាសនា

មានចិត្តខ្ទេចខ្ទាំ លើកថ្វាយសូមទ្រង់មេត្តា

លុបលាងទោសា តាមក្ដីមេត្តាប្រោះលោះ៕

៣ ខ្ញុំសូមតាំងទ្រង់ឡើង (ទំនុកខ្មែរបរិសុទ្ធ)



១. ខ្ញុំសូមតាំងទ្រង់ឡើង តាំងទ្រង់ឡើង ជាអម្ចាស់លើទាំងអស់ (ស្ទួន)

ទ្រង់គឺជាម្ចាស់ ធម្មជាតិនិងគ្រប់របស់ ព្រះហស្តទ្រង់ហើយ បង្កើតសព្វសារពើផង }ស្ទួន



២. ទ្រង់ជាម្ចាស់ឋានសួគ៌ ម្ចាស់ឋានសួគ៌ ហើយជាម្ចាស់នៃផែនដី (ស្ទួន)

ទ្រង់បានគ្រប់គ្រង ដោយឫទ្ធិតេជៈបារមី ឥតដែលមានអ្វី ឱ្យធំលើសទ្រង់សោះឡើយ }ស្ទួន



៣. ខ្ញុំតាំងទ្រង់ជាម្ចាស់ គ្រងលើចិត្ត ជាម្ចាស់គ្រងលើរូបកាយ (ស្ទួន)

ជាម្ចាស់ជីវិត ប្រោសលោះខ្ញុំរួចស្លាប់ហើយ ព្រមទាំងប្រទាន ជីវិតអស់កល្បយូរលង់ }ស្ទួន



៤. ខ្ញុំសូមតាំងទ្រង់ឡើង តាំងនាមទ្រង់ ខ្ពស់លើសអស់ទាំងនាមផង (ស្ទួន)

នាមមានឥទ្ធិឫទ្ធិ ជានាមពិរោះកន្លង នាមជួយមនុស្សផង ជានាមព្រះដ៏ប្រោសលោះ }ស្ទួន

២ ចូរស្រែកច្រៀងសរសើព្រះអម្ចាស់ (ទំនុកខ្មែរបរិសុទ្ធ)




១. ចូរស្រែកច្រៀងសរសើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើងយ៉ាងអស្ចារ្យ

ព្រមលះឋានសួគ៌ចុះមករកយើងរាល់គ្នា ដែលបាបផ្ដន្ទា

ឱ្យវិលទៅព្រះបិតាវិញ យើងច្រៀង



បន្ទរ៖ ហាលេលូ ហាលេ ហាលេលូយ៉ា ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា

ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ហាលេលូយ៉ា ហាលេលូយ៉ា ហាលេលូយ៉ា អាមែន។



២. ចូរស្រែកច្រៀងសសើរព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទជាព្រះមានឫទ្ធិចេស្ដា

ដោយព្រោះបាប ព្រះអង្គប្ដូរបង់ជីវ៉ា តែបីទិវារ

ហាលេលូយ៉ា ទ្រង់រស់ឡើងវិញ យើងច្រៀង



បន្ទរ៖ ហាលេលូ ហាលេ ហាលេលូយ៉ា ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា

ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ហាលេលូយ៉ា ហាលេលូយ៉ា ហាលេលូយ៉ា អាមែន។



៣. ​ចូរស្រែកច្រៀងសសើរព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ សង្គ្រោះយើងគ្រប់ៗគ្នា

លោះយើងឱ្យរួច ដោយព្រះលោហិតថ្លៃថ្លា ហៅកូនស្ងួនភ្ញា

រាប់យើងថាជា អ្នកដ៏សុចរិត យើងច្រៀង



បន្ទរ៖ ហាលេលូ ហាលេ ហាលេលូយ៉ា ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា

ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ហាលេលូយ៉ា ហាលេលូយ៉ា ហាលេលូយ៉ា អាមែន។


១ តើឱ្យខ្ញុំថ្លែងពីអ្វីទៀត (ទំនុកខ្មែរបរិសុទ្ធ)





១. តើ ឱ្យខ្ញុំថ្លែងពីអ្វីទៀត ទោះមានអណ្ដាត មួយពាន់ក៏មិនល្មម

ថ្លែងពីទ្រង់ ឱ្យស្មើនឹងភាពឧត្តម នៃទ្រង់ជាម្ចាស់យើងខ្ញុំ ជាម្ចាស់លើគ្រប់ទាំងអស់។



២. មើល ផ្ទៃមាឃឥតមានព្រំដែន ហ្វូងផ្កាយសល់សែន ភ្លឺចាំពីឋានខ្ពស់

ទ្រង់បង្កើត ហើយទ្រង់គ្រប់គ្រងទាំងអស់ បើខ្ញុំប្រៀបធៀបរបស់ យល់ជាក់ថាទ្រង់អស្ចារ្យ។



៣. តើ ឱ្យខ្ញុំប្រៀបផ្ទឹមម្ដេចបាន រកព្រះណាគ្មាន ដូចទ្រង់គ្រប់ចេស្ដា

ភាពបរិសុទ្ធ សុចរិតឥតល្អៀងឡើយណា ព្រះទ័យស្រឡាញ់មេត្តា ប្រោសលោះខ្ញុំដោយព្រះគុណ



៤. ខ្ញុំ មិនអាចទ្រង់ប្រៀបទ្រង់បានទេ ដ្បិតខ្ញុំគ្រាន់តែ ជាដីដែនទ្រង់សូន

ជាប់មានបាប តែទ្រង់រើសឡើងជាកូន ស្គាល់ទ្រង់ជាក់ច្បាស់ក្នុងខ្លួន

ដោយព្រះវិញ្ញាណសម្ដែង។